ព័ត៌មានជាតិ

​ក្រុមចោរជាជនជាតិចិន បន្លំជាបុគ្គលិក​ក្រុមហ៊ុនអនឡាញ ចូលក្នុងកាស៊ីណូ​អូរ​ស្មាច់ រី​សត លួចទូរសព្ទចំនួន​១៤៣​គ្រឿង!

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកម្រិត​ស្រាល សហការ​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន​អូរ​ស្មាច់ រី​សត ធ្វើការ​ឃាត់ ខ្លួន​ជនជាតិ​ចិន​ចំនួន​​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​ក្នុង​ក្រុមហ៊ុន ។​

​ជនសង្ស័យ​មានឈ្មោះ សៀ​ជី សៀង (XIE Jixiang) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ឈ្មោះ លី ជា​សៀង (Li Xiaxiang) ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៨ ជ​នស​ង្ស​យ័​ជា​ជនជាតិ​ចិន​​២​នាក់ ​រួម​និង​ស្រី​ស្នេហ៍​ជា​ជន​ជនជាតិខ្មែរ​ម្នាក់ បានធ្វើ​ដំណើរ​មកពី​ខេត្ត​ព្រះសីហនុ​មកកាន់​អូរ​ស្មាច់ បានមក​ស្នាក់នៅ​ផ្ទះសំណាក់​ឆៃ​ណា ហើយ​ក៏បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អន​ឡាញ ចូលទៅក្នុង​កាស៊ីណូ​អូរ​ស្មាច់ រី​សត ។ នៅពេល​សន្តិសុខ​សួររក​ប័ណ្ណសម្គាល់ខ្លួន ជនល្មើស​ឆ្លើយថា ភ្លេច​ក្នុង​បន្ទប់ ។ ហើយក៏​ដើរចូល​មើល​តាម​បន្ទប់​បុគ្គលិក​ធ្វើការ ។ លុះដល់​ម៉ោង​២​រំលងអធ្រាត្រ ក៏បាន​ចូលទៅ​លួច​ទូរ​សព្ទ័​នៅ​បន្ទប់​អន​ឡាញ ដោយ​ទូរ​សព្ទ័​ទាំងនោះ​ក្រោយ​ចប់​ម៉ោង​ធ្វើការ គឺ​បុ​ក្គ​លិ​ក​គេ​បិទ​រួច​ទុក​នៅ​តុ​ទាំងអស់​សរុប​១៤៣​គ្រឿង​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឲ្យ​ដឹងថា នៅពេល​លួចបាន​ហើយ គេ​ច្រកចូល​ថង់​ខ្មៅ រួច​ទៅ​បោះ​ទុក​ក្នុង​ធុងសំរាម ហើយ​ផ្លោះ​របង​មក​ផ្ទះសំណាក់​វិញ ។ លុះ​ព្រឹក​ឡើង​បាន​កាន់​វ៉ា​លី​ដើរ​សំដៅ​ទៅកាន់​ធុងសំរាម ក៏ត្រូវ​សន្តិសុខ​ឃើញ ហើយ​សង្ស័យ​ក៏​ឃាត់ខ្លួន​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង ។ ក្រោយ​ធ្វើការ​ស្រាវជ្រាវ​សាកសួរ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង ទូរ​សព្ទ័​ចំនួន ៧៣​គ្រឿង ប្រគល់ឲ្យ​ក្រុមហ៊ុន​វិញ ។ ចំណែក​ស្រី​ស្នេហ៍​ជនជាតិខ្មែរ បាន​រត់គេចខ្លួន ។​

​ករណី​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

មតិយោបល់