ព័ត៌មានជាតិ

ចុម! ប្រទះឃើញសព​ជនជាតិ​ចិន​ម្នាក់ ​ស្លាប់​ដោយ​ការធ្វើ​ទារុណកម្ម ត្រូវ​គេ​ដឹក​មក​ដាក់​នៅ​វត្ត​ប៉ា​លិ​លេ​យ្យ!!!

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា វេលា​ម៉ោង​៩​ព្រឹក មាន​សេចក្តីរាយការណ៍​ឲ្យ​សមត្ថកិច្ច​ដឹងថា នា​វេលា​ម៉ោង​៣​រំលងអធ្រាត្រ ឈានចូល​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​១​គ្រឿង ពណ៌​ស បិទ​ស្លាក​លេខ មាន​មនុស្ស​ប្រុស​២​នាក់​នៅ​ខាងក្នុង បាន​ដឹក​សាកសព​មនុស្ស មក​ដាក់​នៅ​វត្ត​បា​លិ​លេ​យ្យ។​

​ក្រោយពី​ធ្វើការ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ឈ្មោះ CHEN ZHIZHONG ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EE7921126 ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ២០១៨ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

​នៅលើ​សាកសព​មាន​ស្លាកស្នាម ៖ -​បាក់ក​, -​ផ្នែក​ដងខ្លួន ទ្រូង​ជាំ​មុត​ប្រវែង​២០​សង់ទីម៉ែត្រ ស្នាម​ជាំ​ទទឹង​លើ​ពោះ​ប្រវែង​១០.៣០​សង់ទីម៉ែត្រ​, ខ្នង​ជាំ​ឆូត​រលាត់​, ជើងឆ្វេង​ស្នាម​ជាំ​ឆូត​រលាត់ និង​ជាំ​ភ្លៅ​, -​ម្រាមដៃ​កណ្តា​លបាក់​, -​កដៃ​ឆ្វេង​ស្នាម​មុត​, -​ដើមដៃ​ឆ្វេង​ស្នាម​ជាំ មុត​, -​ដៃស្តាំ​មុត​ជាំ ។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​បឋម​ថា ជនរងគ្រោះ​ស្លាប់​ដោយ​ការធ្វើ​ទារុណកម្ម ៕

មតិយោបល់