ព័ត៌មានជាតិ

ហាយឡែនឌ័រ ពន្លះទ្រូងផ្លូវបាក់២កង់

ភ្នំពេញ: ជនជាតិចិនប្រុសស្រី៥នាក់ បានបើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បោះយ៉ាងលឿន ជ្រុលទៅបុកទ្រូងផ្លូវ បាក់២កង់ ចំណែករថយន្តដាច់ក្រឡេកង់ ទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៤០នាទីទៀបភ្លឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ សហព័ទ្ធរុស្ស៊ីត្រង់ចំណុចស្តុបក្ដាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេកើតហេតុគេឃើញ ជនជាតិចិនប្រុសស្រី៥នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-9682 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនខណ:មកដល់ចំណុចកើត ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់ រីឯរថយន្តរងការខូចខាតដាច់ក្រឡេកង់មុខ ផ្នែកខាងឆ្វេង ទៅមុខលែងរួច តែសំណាងមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញ ចុះវាស់វែង និងយករថយន្តបង្កទៅស្នងការាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់