ព័ត៌មានជាតិ

កម្លាំង​នគរបាល​ចរាចរ​ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​អ្នកបើកបរ​រថយន្ត​គ្មាន​បណ្ណ​បើកបរ​ ឃាត់​រថយន្ត​១២​គ្រឿង!

ព្រះ​សីហ​នុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​វេលា​ម៉ោង​ ២១:០០​នាទី​ ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​លើ​ផ្លូវ​ ឯករាជ្យ​ ត្រង់​ចំណុច​ មុ​ច​ការិយាល័យ​ចរាចរណ៍​ ស្តិ​ត​ក្នុងភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ ។​
​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​ចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​គ្មាន​បណ្ណ​បើកបរ​ និង​បណ្ណ​បើកបរ​មិន​ត្រឹម​ត្រូវជា​លទ្ធផល​ ៖
១-​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​រថយន្ត​ចំនួន​ ៣៤​គ្រឿង​ (​ លទ្ធផល​អវិជ្ជមាន​ )​
២-​ បាន​នាំ​យក​រថយន្ត​ចំនួន​ ១២​គ្រឿង​ បើកបរ​ដោយ​ជនបរទេស​ មក​កាន់​ការិយាល័យ​ចរាចរណ៍​ មាន​ដូច​ខាងក្រោម​ ៖
១-​រថយន្ត​ម៉ាក​ HYUNDAI​ STARIX​ ពណ៌​ ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 2B-9958​ ។​
២-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AU-2732​ ។​
៣-​រថយន្ត​ម៉ាក​ NISSAN​ ពណ៌​ ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2X-3118​ ។​
៤-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M-4678​ ។​
៥-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AN-6519​ ។​
៦-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AF-8322​ ។​
៧-​រថយន្ត​ម៉ាក​ SIENNA​ ពណ៌​ ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AP-6591​ ។​
៨-​រថយន្ត​ម៉ាក​ LEXUS​ RX330​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AG-1805​ ។​
៩-​រថយន្ត​ម៉ាក​ RANGE​ ROVER​ ពណ៌​ ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AT-1888​ ។​
១០-​រថយន្ត​ម៉ាក​ HIGH​ LANDER​ ពណ៌​ ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AU-0693​ ។​
១១-​រថយន្ត​ម៉ាក​ SIENNA​ ពណ៌​ ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AU-1800​ ។​
១២-​រថយន្ត​ម៉ាក​ LEXUS​ RX300​ ពណ៌​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​ 2AM-6901​ ។​
​រថយន្ត​ទាំងអស់​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន​ ១២​គ្រឿង​ ៕

មតិយោបល់