ព័ត៌មានជាតិ

ចិនទៀតហើយ! រថយន្តទំនើបម៉ាក ALPHARD G ស្លាកលេខ ភ្នំពេញ 2AX-2081 ពន្លះក្បាលនាគចែកទ្រូងផ្លូវបាក់២កង់

ភ្នំពេញ: ជនជាតិចិន២នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់២កង់ រថយន្តរងការខូចខាតទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍កើតឡើងកាលវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចមុខព្រលានយន្តហោះអន្តជាតិពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិន២នាក់បើករថយន្តទំនើបមួយគ្រឿងម៉ាក ALPHARD G ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-2081 ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន ខណ:មកដល់ចំនុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់២កង់រថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច។ ភ្លាមៗនោះដែរជនជាតិទាំង២នាក់បានបើកទ្វារគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់