ព័ត៌មានជាតិ

​ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ នៅ​ផ្ទះសំណាក់ មីលីមូលមិត្ត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន!

ស្ទឹងត្រែង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពី​វេលាម៉ោង១២និង៣០នាទី ថ្ងៃទី​០៨ ខែ មករា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ មីលីមូលមិត្ត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។​​

ជនសង្ស័យមានឈ្មោះ រ័ត្ន សៀងហ៊ុន ភេទប្រុស អាយុ​៥០ឆ្នាំ មុខរបរ កសិករ ​ទីលំនៅបច្ចុប្បន្នភូមិកោះព្នៅ ឃុំ-អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងនោះដកហូត​៖ គ្រឿង​ញៀនប្រភេទក្រាមពណ៌សថ្លាចំនួន​១កញ្ចប់ធំ ទម្ងន់សរុប​​១០៥,២៥ក្រាម។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្រ្តីអនុវត្តច្បាប់​នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់