ព័ត៌មានជាតិ

លាន់កក្រើកដី! ផ្ទុះ​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ60mm បណ្តាលឲ្យស្លាប់ទាហានសឹករងស្រុកម្នាក់ នៅព្រះវិហារ!

ព្រះវិហារ: លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផែនសេនាធិការ បានប្រាប់ Post News ថា មានករណីផ្ទុះ​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ60mm បណ្តាលឲ្យស្លាប់បុរសម្នាក់ ខណ:ដែលជនរងគ្រោះកាប់ឆ្ការព្រៃដីចម្ការប៉ះ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចបុស្បូវ ក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ ប្រាក់ សុខាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ទាហានសឹករងស្រុក៕

មតិយោបល់