ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាដើរធ្លាក់ទឹកអណ្តូងដែលពុំទាន់មានខ្នោះ លង់ស្លាប់…

កំពង់ធំ: មានករណីបុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាបានដើរធ្លាក់ទឹកអណ្តូងដែលពុំទាន់មានខ្នោះ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ និង២១នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិពោន ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ពេញ ឃឿន ភេទប្រុស អាយុ៤៦ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់