ព័ត៌មានជាតិ

មន្ត្រីនគរបាលនាយកដ្ឋានភស្តភាម្នាក់គ្រោះថ្នាក់ចរាចរណ៍បុកឡានដឹកដី ស្លាប់នៅដង្កោរ

(ភ្នំពេញ): មន្ត្រីនគរបាលនាយកដ្ឋានភស្តុភាសម្ភារ:បច្ចេកទេសក្រសួងមហាផ្ទៃម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីនិងរថយន្តកាមរីហើមកាលពីវេលាម៉ោង4និង45នាទីព្រឹកថ្ងៃទី28 ខែមីនា ឆ្នាំ2016 នៅលើកំណាត់ផ្លូវជាតិលេខ3 ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលចរាចរណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញរថយន្តកាមរីហើមធ្វើដំណើរពីត្បូងទៅជើងដោយឡែករថយន្តដឹកដីនោះធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើទំនងអ្នកបើកបររថយន្តកាមរីហើមគាត់ងងុយដេកក៏ជ្រុលបុកជាមួយរថយន្តដឹកដីលាន់ឮដូចរន្ទះ
រថយន្តកាមរីហើមកៀបតៃកង់ជាប់ក្នុងរថយន្តបណ្តាលឲ្យស្លាប់តែម្តង។ ដោយឡែកអ្នកបើកបររថយន្តដឹកចុះរត់គេចខ្លួនបាត់។

ស្ត្រឺជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្តីគាត់បានទៅខេត្តកំពតដើម្បីចូលរួមការក្មួយ ហើយក៏ប្រយ៉ាប់ត្រឡប់មកធ្វើការវិញក៏ងើបតាំងពីព្រលឹមហើយក៏ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ 
ជនរងគ្រោះមានឈ្មោះកៅសុខលាភភេទប្រុសអាយុ49ឆ្នាំបំរើការងារជាមន្ត្រីនគរបាលនៅនាយកដ្ឋានភស្តុភាសំភារះបច្ចេកទេសក្រសួងមហាផ្ទៃ ជិះរថយន្តម៉ាកកាមរីហើម ពណ៌ខៀវ ពាក់ស្លាកលេខ2O-8248 បុករថយន្តដឹកដីពណ៌ត្រេអ៊ីអត់ស្លាកលេខអ្នកបើកបរក្រោកើតហេតុចុះរត់បាត់។

សមត្ថកិច្ចធ្វើការវាស់វែងរួចស្ទូចយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយតាមច្បាប់។ ចំណែក សាកសពប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

   
    
   

មតិយោបល់