ព័ត៌មានជាតិ

តុលាការក្រុងនៅសល់សំណុំរឿងចាស់ចំនួន ១,២៤៣រឿង និងសំណុំរឿងចូលថ្មី ៥,៤៦២រឿង

(ភ្នំពេញ)៖ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បាននៅសល់សំណុំរឿងចាស់ចំនួន ១,២៤៣រឿង និងសំណុំរឿងចូលថ្មី ៥,៤៦២រឿង ដោយឡែកសំណុំរឿងចាត់ការរួចមានចំនួន ៥,២១៤រឿង សំណុំរឿងកំពុងស៊ើបសួរមានចំនួន ៣,៥០៤រឿង សំណុំរឿងបញ្ជូនទោះជម្រះផ្ទាល់មានចំនួន ៣១៦រឿង សំណុំរឿងតំកល់ទុកមិនចាត់ការមានចំនួន ១,២១៥រឿង កំណត់ហេតុស្តីពីការបង្គាប់ឱ្យបង្ហាញខ្លួនមានចំនួន ៩២រឿង ការផ្ទេរសមត្ថកិច្ចមានចំនួន ១១រឿង បញ្ជូនរឿងមានចំនួន ១,៤៩១រឿង និងសំណុំរឿងកំពុងចាត់ការមានចំនួន ១,៤៩១រឿង។ របាយការណ៍ក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួនរួមមាន៖-សំណុំរឿងមួយចំនួនមានលក្ខណ:ស្មុគស្មាញទាមទារឱ្យមានការប្រជុំដោះស្រាយ-ខ្វះមន្ត្រីចុះបញ្ជីសំណុំរឿង-ខ្វះកម្មវិធីគ្រប់គ្រងទិន្នន័យសំណុំរឿងតាមបន្ទប់ចៅក្រម និងតំណាងអយ្យការ-ការយកដឹងអំពីចំណាត់ការរឿងរបស់តុលាការ ពីសំណាក់គញភាគីនៅមានកម្រិត-ការកើនឡើងខ្ពស់នៃសំណុំរឿងថ្មីរហូត២២%បើធៀបនឹងឆ្នាំ២០១៤ ។

ការលើកឡើងបែបនេះ គ្រាដែលសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ ក្រោមការដឹកនាំដោយលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក យ៉េត ចរិយា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។
សន្និបាតក៏បានកំណត់ទិសដៅការងារឆ្នាំ២០១៦ដូចជាការពង្រឹងការងារគ្រប់គ្រង ការពង្រឹកចំណាត់ការលើសំណុំរឿង និងការពង្រឹងគុណភាពសេខក្តីសម្រេចនានា៕
   
   ឭ

មតិយោបល់