ព័ត៌មានជាតិ

ធ្លាប់អតីតអធិការនគរបាល៣ស្រុក ទីបំផុត មកជាប់គុក២ឆ្នាំ

(កណ្តាល): អតីតអធិការនគរបាលក្រុង តាខ្មៅឈ្មោះមុំ វ៉ាតនៅព្រឹកថ្ងៃទី២៨ខែមិនាឆ្នាំ២០១៦ ត្រូវចៅក្រមជំនុំជំរះសាលាដំបូងខេត្តកណ្តាល លោកផូង វណ្ណ និងតំណាងអយ្យកា លោកស្រីសុន សុខាលិនដាព្រះរាជអាជ្ញារងសម្រេចប្រកាសទោសដាក់ពន្ធនាគាចំនួន២ឆ្នាំពីបទជួញដូរនូវសាធាតុញៀនដោយខុសច្បាប់។ទោសបញ្ញាត្តិមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។                
លោក ផូង វណ្ណចៅក្រមជំនុំជំរះ បានថ្លែងឲ្យដឹងថាថ្នាំញៀនចំនួន១៣កញ្ចប់តូចស្មើរនិងទំងន់១ក្រាម។ក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនមាត្រា៤០។ ដូច្នេះជនជាប់ចោទឈ្មោះមុំ វ៉ាតត្រូវជាប់ទោសចំនួន២ឆ្នាំ។

 សូមរម្លឹកថាលោក មុំ វ៉ាតអតិតអធិកានគរបាលក្រុងតាខ្មៅដែលធ្លាប់កាន់ដំណែងជាអធិកានគរបាលចំនួន៣ស្រុកក្នងខេត្តកណ្តាល ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅធ្វើការឃាត់ខ្លួននៅវេលាម៉ោង11ថ្ងៃត្រង់ ថ្ងៃទី21 ខែកក្តដា ឆ្នាំ2015 នៅចំណុច ផ្លូវជាតិលេខ 21B ភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ។ ពាកពន្ធ័និងការជួញដូរ និងរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ វ៉ាត សមត្ថកិច្ចបានឆែករឆេរលើខ្លួនជនសង្សយ័រកឃើញគ្រឿងញៀចំនួន13កញ្ចប់ក្នុងនោះ11កញ្ចប់ធំ និង2កញ្ចប់តូច ។

មន្ត្រីអាវុធហត្ថខាងលើបានឲ្យដឹងទៀតថា ជនសង្សយ៍ឈ្មោះម៉ុំ វ៉ាត ភេទប្រុស អាយុ 63 ឆ្នាំ មានទីលំនៅ ភូមិព្រែកឬស្សីសង្កាតព្រែកឬស្សី ក្រុងតាខ្មៅ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង11ថ្ងៃត្រង់ ខណះដែលកំពុងធ្វើដំណើរដោយម៉ូតូ លើកំណាត់ផ្លូវ21B នៅក្នុងភូមិព្រែកសំរោង ក្នុងគោលដៅយកគ្រឿងញៀនទៅចែកចាយ ត្រូវកម្លាំងជំនាញរបស់កងរាជអាវុធហត្ថតាមប្រមាញ់ជាយ៉ូមកហើយនោះ ត្រូវបានឃាត់ខ្លួនហើយឆែកឆេរទៅលើខ្លួនប្រាណ ឃើញមានម្សៅក្រាមព៍ណសថ្លា ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន13កញ្ចប់ ៕

  

មតិយោបល់