ព័ត៌មានជាតិ

បុរសម្នាក់លួចកង់បានសម្រេច រត់មិនរួច ពលរដ្ឋចាប់វាយទ្រោមខ្លួន

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីលួចកង់បានសម្រេចហើយ ជិះរត់គេចមិនរួច ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់បាន ស្វាគមន៍ ទាំងដៃទាំងជើងទ្រោមខ្លួនហើយបានប្រគលឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅ ផ្ទះជួលជាន់ទី៣ ក្បែរ បុរីរ៉ុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ជុំ វិបុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ មានស្រុកកំណើត ភូមិអណ្តូងថ្ម ឃុំគ្រួស ស្រុកត្រាំកក់ ខេត្តតាកែវ ។ 
ចំណែកយុវជនរងគ្រោះ មានឈ្មោះ ជឿន វណ្ណី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល ជាន់ទី៣ ក្បែរបុរីរ៉ុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណ:ដែល ម្ចាស់បន្ទប់បានចុះមកហូបកាហ្វេ នៅវេលាខាងលើ ដោយជនសង្ស័យឃើញឪកាសល្អក៏ឡើងទៅបន្ទប់ជាន់ទីបីលួចយកកង់ ហើយលីចុះមកដី ជិះចាកចេញ តែដោយសារ មានពលរដ្ឋគេស្គាល់ កង់ជារបស់ជនរងគ្រោះ បែរជាមនុស្សចំឡែក យកជិះទៅទើបមានការភ្ញាក់ផ្អើល ជនល្មើសបានលួចកង់ហើយ នាំគ្នាជិះម៉ូតូ ដេញតាម មកដល់មាត់ប្រឡាយ ទួលពង្រ ទើបទាន់ ធ្វើឲ្យជនសង្ស័យ ផ្តួលកង់ចោល ព្យាយាមរត់គេច តែរត៎ពុំរួច ត្រូវបានពលរដ្ឋព័ទ្ធចាប់ឃាត់ខ្លួនបាន ស្វាគមន៍ដោយជើងនឹងដៃ ឡើងទន់ខ្លួន ។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យ ត្រូវបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ រួមជាមួយវត្ថុតាង កង់មួយគ្រឿង ។
ជនសង្ស័យខាងលើ យោងទៅតាមបណ្តឹងរបស់ជនរងគ្រោះ ត្រូវបានឃាត់ខ្លួន នាំទៅធ្វើការសាកសួរនៅប៉ិស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

   
   

មតិយោបល់