ព័ត៌មានជាតិ

បុរសម្នាក់សតិមិនគ្រប់ឡើងទៅលើអាគារធនាគារ ABA ស្រែកថា «ខ្ញុំទៅពេទ្យៗ» បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន រងចាំក្រុមគ្រួសារមកទទួល

 (ភ្នំពេញ)៖ បុរសម្នាក់សតិមិនគ្រប់គ្រាន់ឡើងទៅលើអាគារធនាគារ ABA ហើយស្រែកថា «ខ្ញុំទៅពេទ្យៗ» បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួន កាលពីវេលាម៉ោង១៣ និង៥០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅកែងស្តុបដេអិន ចំណុចធនាគារABA តាមបណ្តោយផ្លូវ១៣៤ កែង១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនដែលមានសតិមិនគ្រប់ទឹកនេះមានឈ្មោះ ម៉ាន់ ភារ៉ា អាយុ២៣ឆ្នាំ ភេទប្រុស ស្រុកកំណើត មកពីខេត្តកណ្តាល។
បច្ចុប្បន្នសមត្ថកិច្ចយកបុរសមិនគ្រប់ទឹកនេះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលវាលរង់ ដើម្បីរងចាំក្រុមគ្រួសារមកទទួកយកវិញ ចំណែកធនាគារABA មិនបានប្តឹងផ្តល់អ្វីនោះទេ៕
   
 

មតិយោបល់