ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

First News: ប្រតិភូចាំស្វាគមន៍ ស៊ន សៀវម៉ី នៅព្រលានយន្តហោះ នៅរសៀលម៉ោង១ ថ្ងៃទី២១ មេសានេះ

ភ្នំពេញ: ក្រុមគណ:ប្រតិភូ មកពីគណ:កម្មាការជាតិអូទ្បាំពិក ជាច្រើននាក់ បានមករងចាំស្វាគមន៍ ដំណើរត្រលប់មកវិញ របស់កីទ្បាការិនី ស៊ន សៀវម៉ី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនាងនឹងចុះមកដល់ នៅវេលាម៉ោង១និង១០នាទី តាមជើងហោះហើរសិង្ហបុរី បន្តិចទៀតនេះ។

ក្រុមប្រតិភូទាំងអស់នឹងមានការស្វាគមន៍ ចំពោះនាង និងការជូនដំណើររហូតទៅដល់ ទីស្នាក់ការកម្មាការជាតិអូទ្បាំពិក ដើម្បីធ្វើការសំណះសំណាល និងផ្តល់ប្រាក់រង្វាន់។

កម្មវិធីនេះចូលរួមដោយរដ្ឋមន្ត្រី ២រូប គឺ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងលោក រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា លោក ហង់ ជួនណារ៉ុន៕

photo_2016-04-21_13-12-20 photo_2016-04-21_13-12-21

photo_2016-04-21_13-09-49 photo_2016-04-21_13-09-46 photo_2016-04-21_13-09-56 photo_2016-04-21_13-09-51 photo_2016-04-21_13-09-48

photo_2016-04-21_13-06-27 photo_2016-04-21_13-06-28

IMG_7423

 

មតិយោបល់