ព័ត៌មានជាតិ

រថយន្តដឹកប្រេងសាំងក្រុមហ៊ុន PTT បុកជាមួយរថយន្តដឹកសាំងក្រុមហ៊ុន តេឡានៅស្រុកកំពង់សិលា

(ព្រះសីហនុ) : ភ្នាក់ងារបានរាយការណ៍មកថា នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី២៩ខែមីនាឆ្នាំ២០១៦មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយបាន​កើត​ឡើង​នៅតាមបណ្តាយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែតលេខ​១៥២និង១៥៣​ ភូមិ​សឹ្ទងឆាយ​ ឃុំសឹ្ទងឆាយ​ ស្រុក​កំពង់​សិលា ​ខេត្តព្រះ​សីហនុ​ ។
ករណីនេះបង្ករឡើងរវាងរថយន្ដដឹកប្រេងក្រុមហ៊ុនតេលា ពាក់ស្លាកលេខ​ ភ្នំពេញ​4A-1841 នឹង​រថយន្ត​ដឹកប្រេងរបស់ក្រុមហ៊ុន​ PTT ពាក់ស្លាកលេខ​ ភ្នំពេញ​ 3A-3659 មានទិសដៅស្របគ្នាពីខេត្តព្រះសីហនុ​ ទៅភំ្នពេញ​លុះដល់ចំណុចកើតហេតុខាងលើម៉ូតូបើកឆ្លងផ្លូវ​ កាត់មុខរថយន្តដឹកប្រេងក្រុមហ៊ុនតេលាបើកបរដោយឈ្មោះ​ ជា​ ចម្រើន​ អាយុ​ ៣៥ឆ្នាំ​ ទីលំនៅ​ភូមិ​ពង​ ឃុំ​នរាយណ៍​ ស្រុក​ឈូក​ ខេត្តកំពតរថយន្តតេលាជាន់ហ្វ្រាំងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន​ PTT បើកបរដោយឈ្មោះ​ មុត​ សាវឿន​ អាយុ​ ៣២ឆ្នាំ​ ទីលំនៅ​ភូមិ​ជ្រោយដង​ ឃុំកៀនស្វាយ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ បានបុកពីក្រោយរថយន្តតេលា ។
ក្នុង​ហេតុការណ៍​នេះ​មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ​ឫអ្នកដទៃ​ រួមនឹង​សម្បតិ្តសាធារណ:ឡើយ។
រថយន្តដឹកប្រេងក្រុមហ៊ុន​តេលាខូចខាតផ្នែកខាងក្រោយ ។រីឯរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន​ PTT ខូច​ខាត​ក្បាល​ខាងមុខ​ទាំងស្រុង ។
ចំពោះមុខរថយន្តយកទៅរក្សាទុកនៅអធិការនគបាល ស្រុកកំពង់សិលា​ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមនិតិវិធី ៕
   
   

មតិយោបល់