ព័ត៌មានជាតិ

នគរបាលក្រុងព្រះសីហនុ ចាប់ខ្លួនមនុស្ស៤នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន

(ព្រះសីហនុ): ភ្នាក់ងារបានរាយការណ៍ថា កាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញនគរបាលអធិការក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់។
បើតាមសមត្ថកិច្ចជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះហ៊ុយ ប៊ុននី ប្រុស អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៧នៅវិទ្យាល័យហ៊ុនសែនមិត្តភាព នៅក្រុម១៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (ជាអ្នកចែកចាយ)ចាប់យកបានវត្ថុតាងមានម្សៅក្រាមពណ៏ស៧កញ្ចប់តូច ។ ២-ឈ្មោះ ស៊ឹម សំ ប្រុស អាយុ១៧ឆ្នាំមុខរបរបុគ្គលិកសណ្ឋាគារសុខា នៅក្រុម៣ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ជាអ្នកប្រើប្រាស់ ។ ៣-ឈ្មោះ គួយ គង្គា ប្រុសអាយុ៣០ឆ្នាំមុខរបរជាបុគ្គលិកសណ្ឋាគាសុខា នៅក្រុម៣ ភូមិ២ សង្កាត់២ ព្រះសីហនុ ជាអ្នកប្រើប្រាស់ ។ ៤-ឈ្មោះ សឹង លាប ប្រុសអាយុ៣២មុខរបរកម្មករនំបុ័ងស្នាក់នៅបន្ទប់ជួលសង្កាត់លេខ២ក្រុងព្រះសីហនុជាអ្នកប្រើប្រាស់ ។
បច្ចុប្បន្នកម្លាំងជំនាញនគរបាលអធិការក្រុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនិតិវិធីច្បាប់ ៕

   
   

មតិយោបល់