ព័ត៌មានជាតិ

ក្រុមហ៊ុនតេលា ប្តឹងអ្នកបញ្ជាកំបា៉ល់នៅព្រះសីហនុទៅតុលាការក្រោយពីបុកខ្ទេចកំពង់ផែនិងស្លាប់មនុស្សម្នាក់

(ព្រះសីហនុ): យោងតាមរបាយការណ៍រពីសមត្ថកិច្ចមូលដ្ឋានស្រុកស្ទឹងហាវ បានឲ្យដឹងថាអ្នកទទួលខុសត្រូវគ្រប់គ្រងឃ្លាំងស្តុកប្រេងកម្ពុជាតេលាដែលមានទីតាំងស្ថិតនៅ ក្រុម 4 ភូមិ4ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពេលនេះបានដាក់ពាក្យបណ្តឹងផ្លូវការចំពោះPILOT កំប៉ាល់ឈ្មោះ Sts logi stics sevicegsg មកពីប្រទេសវៀតណាម បើកបរដោយឈ្មោះ NGAYEN VULANGនិង Pilot ខ្មែរប្រចាំកំពង់ផែប្រេងឈ្មោះ នួន ចាន់រិទ្ធដែលបានបើកបរនិងបញ្ជាផ្លូវទៅស្ថាបន័មានសមត្ថកិច្ចនិងតុលាកាលពីព្រឹកថ្ងៃទី30មិនា2016នេះ ពីបទធ្វេសប្រហេស ក្នុងការបើកបរកំប៉ាល់ផ្ទុកប្រេងឥន្ទន:ពេលចូលចតកំពង់ផែដើម្បីផ្ទេរប្រេង នាំឲ្យមានឧប្បត្តិហេតុគ្រោះថ្នាក់កើតឡើងកាលពីវេលាម៉ោង4:30ល្ងាចថ្ងៃទី 29មិនា2016 បណ្តាលឲ្យរងការខូចខាតកំពង់ផែនិងប៉ុស្តិ៍យាមក្នុងទំហំ80ម៉ែត្រ× 130ម៉ែត្រ និងធ្វើឲ្យបាត់បង់ អាយុជីវិត សន្តិសុខ ក្រុមហ៊ុនម្នាក់ ឈ្មោះ សែម វណ្ណ: ភេទប្រុសអាយុ 18ឆ្នាំ មានស្រុកំណើត ព្រែកព្នៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងឃ្លាំងស្តុកប្រេងខាងលើ។ 

មន្ត្រីថ្លែងថារហូតមកដល់ត្រឹមល្ងាចថ្ងៃ30មិនានេះ សាកសពជនរងគ្រោះនៅមិនទាន់រកឃើញនៅឡើយហើយសមត្ថកិច្ចនិងខាងក្រុមហ៊ុន កំពុងតែនៅ រុករកបន្ថែមទៀត ។

   
    
    
   

មតិយោបល់