ព័ត៌មានជាតិ

កូនប្រុសស្នងការខេត្តកណ្តាល ដឹកនាំកំលាំងអន្តរាគមន៍បង្ក្រាបគ្រឿងញៀន

(កណ្តាល)÷ ជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីចែកចាយគ្រឿងញៀនត្រូវកម្លាំងអន្តរាគមន៍ដឹកនាំដោយលោកចម្រើន បញ្ញា អធិការរងនគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ខណះយកថ្នាំញៀនទៅចែកចាយនៅភូមិសាស្ត្រក្រុងតាខ្មៅ។ ហេតុការណ៍បង្រ្កាបករណីចែកចាយនូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនសង្ស័យបានម្នាក់នៅថ្ងៃទី៣០ខែមិនា២០១៦វេលាម៉ោង១១និង១០នាទីយប់ នៅចំណុចតាមផ្លូវជាតិលេខ២ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
លោកវរសេនីយ៍ទោ សុឹម ប៊ុតបណ្ឌិតអធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនល្មើសត្រូវឃាត់ខ្លួននោះគឺឈ្មោះអ៑ុក ចម្រើន ហៅប៑ែរ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរបមិនពិតប្រាកដៗវត្ថុតាងដកហូតក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់(តូច០១និងធំ០១កញ្ចប់)។-ដែកកេះពណ៍លឿងចំនួន០១។-ថង់សំរាប់ច្រកថ្នាំញៀនចំនួន០១។

លោកអធិការបានបញ្ជាក់ថាកាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី៣០មិនាឆ្នាំ២០១៦ លោកអនុសេនីយ៍ឯក ចម្រើន បញ្ញា ជាអធិការរងក្រុងតាខ្មៅ បានដឹកនាំកំលាងអន្តរាគមន៍ចេញល្បាតក្នងភូមិសាស្ត្រក៏បានឃើញជនសង្ស័យកំពុងដើរចុះដើរឡើងៗដោយមានការសង្ស័យបានធ្វើការ ឃាត់ខ្លួនឆែកឆេររកឃើញវត្ថុតាងខាងលើដាក់ក្នុងខោទ្រនាប់ដែលខ្លួនស្លៀក។

តាមការសាកសួរជនសង្ស័យបានសារភាពថាថ្នាំញៀនខាងលើខ្លួនបានទិញពីម្តុំខាងក្រោយពេទ្យលោកសង្ឃពីអ្នកលក់មិនស្គាល់ឈ្មោះតម្លៃ១៥០ដុល្លា ដើម្បីយកទៅចែកចាយបន្តរទៀត។ សកម្មភាពនេះធ្លាប់ចែកចាយនៅប្លុកផ្ទះជួលផ្ទះសំណាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ចំនែកនៅតាខ្មៅមិនធ្លាប់ឡើយ ។ ករណីនេះ កម្លាំងជំនាញកំពុងកសាងសំុំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕ 

   
    
 

មតិយោបល់