អចលន​ទ្រព្យ

Golden One ខុនដូកម្ពស់ ៣៦ជាន់ វិនិយោគក្នុងទំហំទឹកប្រាក់ ៥០លានដុល្លារ ឋិតនៅតំបន់បឹងកេងកង

គម្រោងអគារនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន UC Group និងបានបង្កើត ក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានក្រុមហ៊ុន Chhun Sambath Development Co.,Ltd, UC Desing & Build, UC Office & Home Funiture Center ជាដើម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក Golden One Serviced Residence។

Golden One បានសាងសង់ឡើងលើផ្ទៃដីសរុប ១២៩០ម៉ែត្រការ៉េ តាមរចនាបទជាលក្ខណ:បែបអន្តរជាតិ និងយកលំនាំតាមស្តង់ដាសិង្ហបុរី ដែលមានទីតាំងឋិតនៅតំបន់បឹងកេងកង ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
គម្រោងនេះ ត្រូវបានវិនិយោគដោយវិនិយោគិនខ្មែរទាំងស្រុង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជា ៥០លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅនេះ UC Group បានបើកពិធីសម្ពោធជាផ្លូវការនៃគម្រោងខុនដូ Golden One និងគម្រប់ ២៥ ឆ្នាំនៃក្រុមហ៊ុនផងដែរ៕

មតិយោបល់