អចលន​ទ្រព្យ

NagaCorp បោះទុនវិនិយោគ ៣៦៩ លានដុល្លារលើគម្រោង Naga2

ក្រុមហ៊ុន NagaCorp បានសម្រេចបោះទុនវិនិយោគលើគម្រោង Naga 2 ដែលជាបណ្តុំនៃ សណ្ឋាគារ កាស៊ីណូ សាលសន្និសិទ និងកន្លែងកម្សាន្តជាច្រើនទៀត។ នេះបើយោងតាមគេហទំព័រ nagacorp។

Naga2 ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ១១០,១០៥ ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន NagaCity Walk និង TSCLK Complex

ជាមួយនឹងបន្ទប់សណ្ឋាគារចំនួន ១,០០០ បន្ទប់, បន្ទប់វីអាយភីចំនួន ៣៨ បន្ទប់ និងកន្លែងសម្រាប់លេងល្បែងជាមួយម៉ាស៊ីនហ្គេមប្រមាណជា ​៥០០ ម៉ាស៊ីន។

គម្រោងនេះនឹងតភ្ជាប់ជាមួយនឹង Nagaworld នាពេលបច្ចុប្បន្ននេះដែលនឹងជំរុញឲ្យក្រុមហ៊ុន NagaCorb កាន់តែមានសក្តានុពលបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ ហើយត្រូវបានរំពឹងទុកថានឹងបញ្ចប់នៅមុនឆ្នាំ ២០១៨ និង

មានទីតាំងឋិតនៅជិតរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាតផងដែរ៕

 

មតិយោបល់