អចលន​ទ្រព្យ

ទីបំផុតខុនដូ North Park បានប្រកាសកាលបរិច្ឆេទបញ្ចប់គម្រោងរបស់ខ្លួនហើយ

ខុនដូ North Park ជាគម្រោងអគារស្នាក់នៅរួមដ៏ប្រណិត ជាមួយនិងជីវិតរស់នៅយ៉ាងទាន់សម័យប្រកបដោយប្រណិតភាព។

អគារខុនដូបែបទំនើបមួយនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Northbridge ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Royal Group ដែលThe Royal Group ជាក្រុមហ៊ុនដ៏ធំមួយបាន វិនិយោគ និងអភិវឌ្ឍនៅកម្ពុជាលើវិស័យមួយចំនួនដូចជា សណ្ឋាគារ, ធនាគារ និង ហិរញ្ញវត្ថុ​, អចលនទ្រព្យ ក៏ដូចជាវិស័យឧស្សាហកម្មជាផ្សេងៗបន្ថែមទៀត។

គម្រោងនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណជា ១៣ ហិកតា និងមានទីតាំងតាមបណ្តោយផ្លូវ ២០០៤​ សង្កាត់​ ទឹកថ្លា ខណ្ឌ សែនសុខ និងឋិតនៅក្បែរព្រលានយន្តហោះពោធិ៍ចិនតុងផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុកផេក North Park Condominium បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែ មិនា ឆ្នាំ ២០១៨ ខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងរយ:ពេលឆមាសទី១​ ដើមឆ្នាំ ២០១៧នេះទាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្តបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ១០២០ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ៥.៦០៥.០០៧ ម៉ែត្រការ៉េដែលមានតម្លៃប៉ាន់ស្មាន ៤.០២២.៦៥៨ ដុល្លារអាមេរិក និងមានអគារចាប់ពី ៥ ជាន់ឡើងមានចំនួន ៩០១ អគារផងដែរ៕​

មតិយោបល់