អចលន​ទ្រព្យ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់អាជ្ញាបណ្ណដល់គម្រោងអភិវឌ្ឍលំនៅឋានចំនួន ១៩៦ គម្រោង

ទីផ្សារអចលនវត្ថុកម្ពុជានៅតែបន្តកើនឡើង ជាពិសេសកំណើននៅក្នុងទីផ្សារលំនៅឋានប្រភេទបុរី និងអគារសហកម្មសិទ្ធិដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបន្តទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេសចូលមកក្នុងវិស័យនេះបន្ថែមទៀត។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ តាមរយ:បទបញ្ញត្តិករនៅក្នុងវិស័យអចលនវត្ថុ បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានចំនួន ១៣៧ ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍលំនៅឋានមាន ចំនួន ១៩៦ គម្រោង​។

ក្នុងនោះលំហូរទុនវិនិយោគនៅក្នុងគម្រោងអភិវឌ្ឍលំនៅឋានមានការកើនឡើងយ៉ាងគំហុក បើគិតចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៦ ក្នុងទុនវិនិយោគសរុបប្រមាណជាង ២,៨១៥លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា វិស័យសំណង់បានស្រូបយកកម្លាំងពលកម្មប្រមាណ ៤ ម៉ឺននាក់ក្នុង ១ ថ្ងៃនៅរាជធានីភ្នំពេញ និង កម្លាំងពលកម្ម ៦ ម៉ឺននាក់នៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគររូបន័យកម្ម និងសំណង់៕

 

មតិយោបល់