អចលន​ទ្រព្យ

សមាគម CVEA សម្រេចអនុវត្តតាមប្រកាសស្តីពី ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈ

កាលពីពេលថ្មីៗនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចេញសេចក្តីសម្រេច អនុវត្តតាមប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវ: សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៧កន្លងទៅនេះ។

សមាគម CVEA ឯកភាពទាំងស្រុង និងកំណត់យកថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជី:សម្រាប់ការផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ ដូចមានខ្លឹមសារទាំងស្រុងក្នុងប្រកាសលេខ ៧៦១ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សម្រាប់ខ្លឹមសារលម្អិត មានភ្ជាប់ជូនដូចខាងក្រោម៖

មតិយោបល់