Post News Media អចលន​ទ្រព្យ សាលាក្រុង ប្រ...

សាលាក្រុង ប្រកាសបិទផ្លូវមួយកំណាត់ផ្លូវជាតិលេខ៥ ដើម្បីជួសជុលស្ពានជ្រោយចង្វារ

កាលពីម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការប្រើប្រាស់ផ្លូវវៀង (ផ្លូវឯកទិស) នៅក្បែរការដ្ឋានសាងសង់ស្ពានជ្រោយចង្វារ ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវស្ពានមិត្ដភាពកម្ពុជា-ជប៉ុន។

គម្រោងជួសជុល និងស្ដារឡើងវិញនៃស្ពានមិត្ដភាពកម្ពុជា-ជប៉ុន ឈានដល់ដំណាក់កាលដែលតម្រូវឱ្យ បិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងក្រោមស្ពានបច្ចុប្បន្ន ជាបណ្ដោះអាសន្ន។

ដើម្បីឱ្យការអនុវត្ដការងារជួសជុលស្ពានមិត្ដភាពកម្ពុជា-ជប៉ុន បានទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ចំណុចក្រោមស្ពានមិត្ដភាពកម្ពុជា-ជប៉ុន សូមបង្វែរមកប្រើប្រាស់ ផ្លូវវៀងជាបណ្ដោះអាសន្ននៅក្បែរការដ្ឋានស្ពានជ្រោយចង្វារ ចាប់ពីខែមករា ឆ្នាំ២០១៨ នេះតទៅ៕

Loading...