Post News Media អចលន​ទ្រព្យ សារព័ត៌មានអចល...

សារព័ត៌មានអចលនទ្រព្យក្នុងស្រុកមួយ បន្ថែមទុនវិនិយោគជាង ១.៨លានដុល្លារ

គេហទំព័រសារព័ត៌មានអចលនទ្រព្យក្នុងស្រុក realestate.com.kh របស់ក្រុមហ៊ុន Digital Classifieds Group (DCG) ទទួលបានទុនវិនិយោគបន្ថែមពី ក្រុមហ៊ុន Belt Road Capital Management (BRCM) ប្រមាណ ១.៨លានដុល្លារអាមេរិក ដែលជាការបោះទុនដ៏ច្រើនមិនធ្លាប់មាន ក្នុងវិស័យសារព័ត៌មានឌីជីថល។

លោក ALEX Odom ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន BRCM បានឲ្យដឹងថា ការសម្រេចជ្រើសរើសធ្វើជាដៃគូជាមួយគ្នានេះ គឺដោយសារការមើលឃើញពី ភាពរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតដ៏រឹងមាំ របស់ក្រុមហ៊ុន DCG ក្នុងការចាប់យកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសក្នុងតំបន់អាស៊ាន។

លោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ realestate.com.kh បានលើកឡើងដែរថា ការបោះទុនបន្ថែមនេះ នឹងជម្រុញភាពរីកចម្រើននៃទីផ្សាររបស់ DCG ដែលមានស្រាប់ ឲ្យកាន់តែប្រសើរឡើង។

យ៉ាងណាមិញ ក្រុមហ៊ុន DCG នឹងចាប់ផ្តើមវាយលុកទីផ្សារក្នុងស្រុក និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹង បទពិសោធន៍ សមត្ថភាព និងការប្តេជ្ញាចាប់យកឱកាសថ្មីៗបន្ថែមទៀត ក្នុងវិស័យនេះ។

គួរជម្រាបដែរ គេហទំព័រ realestate.com.kh ត្រូវបានបង្កើតឡើងដោយលោក ចិន្តា ក្នុងឆ្នាំ ២០០៩ មុននឹងចាប់ដៃគូជាមួយក្រុមហ៊ុន DCG ក្នុងឆ្នាំ ២០១៥ ដើម្បីក្លាយជា គេហទំព័រឈានមុខគេនៅកម្ពុជា៕

Loading...