Post News Media អចលន​ទ្រព្យ ផ្លូវជនបទ ក្ន...

ផ្លូវជនបទ ក្នុងខេត្តចំនួន ១០ នឹងចំណាយជាង ១៣២លានដុល្លារ កែលម្អឡើងវិញ

កាលពីពេលថ្មីៗនេះ ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចូលរួមកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីដំណើការ និងអនុម័តគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ ។

គម្រោងកែលម្អផ្លូវជនបទនេះ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ នឹងដំណើរការសកម្មភាព កែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ប្រវែង ៨០៩ គ.ម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុង។

គម្រោងនេះ ស្ថិតនៅខេត្តគោលដៅចំនួន ១០ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តកំពត នឹងរយ:ពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥។

គួរជម្រាបដែរថា គម្រោងកែលម្អផ្លូវជនបទនេះ ប្រើប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ មាន បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ១២លានដុល្លារ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៦០លានដុល្លារ ធនាគារអាហរ័ណនីហរ័ណ (Kexim Bank) ៦០លានដុល្លារ៕

Loading...