Post News Media អចលន​ទ្រព្យ ក្រុមហ៊ុន Pri...

ក្រុមហ៊ុន Prince Real Estate Group ប្រកាសគម្រោងយក្ស ២ នៅភ្នំពេញ និងព្រះសីហនុ

ក្រុមហ៊ុន Prince Real Estate Group បានប្រកាសឲ្យដឹងតាមរយ: គេហទំព័រហ្វេសប៊ុករបស់ខ្លួន ថា ក្រុមហ៊ុន មានគម្រោងធំៗចំនួន ២ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

នៅរាជធានីភ្នំពេញ គឺមានគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មព្រីនស៍ (Prince CBD) ដំបូងគេនៅចំកណ្តាលក្រុង ក្នុងតំបន់ចំការមន មានផ្ទៃក្រឡាសរុបដល់ រាប់លានម៉ែត្រការ៉េ ហើយវិនិយោគទុនដោយប្រមូលផ្តុំនូវធនធានគ្រប់តំបន់នៅលើពិភពលោក។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងវិនិយោគសាងសង់អគារនិមិត្តសញ្ញាថ្មីនៅប្រទេសកម្ពុជា គឺគម្រោងអគារពហុមុខងារព្រីនស៍ ថាម ផ្លាហ្សា។

គម្រោងនេះរួមជាមួយនឹងអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា និងអគារព្រីនស៍ ម៉ូឌើន ផ្លាហ្សា នឹងបង្កើតបានជាតំបន់ធុរកិច្ចកណ្តាល (Central Business District) ដំបូងគេនៅរាជធានីភ្នំពេញ ដែលរួមមានដូចជា៖ អគារការិយាល័យ តំបន់ពាណិជ្ជកម្ម ក្លឹបកម្សាន្ត និងលំហែកាយ រួមទាំងអគារស្នាក់នៅប្រណីតផងដែរ។

ក្រុមហ៊ុន ក៏មានគម្រោង ព្រីនស៍ ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ដែលមានផ្ទៃសំណង់សរុបជាង ១៦ម៉ឺនម៉ែត្រការ៉េ គឺជាគម្រោងអគារពហុមុខងារខ្នាតធំ តាមបណ្តោយឆ្នេរសមុទ្រ ដែលបណ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែកាយ។

ក្រៅពីនោះ ក៏មានគម្រោងសណ្ឋាគារ ព្រីនស៍ ថាម ហូថេល គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្បែរឆ្នេរសមុទ្រដ៏ស្រស់ស្អាត បំពាក់នូវសេវាគ្រប់គ្រងសណ្ឋាគារថ្នាក់ខ្ពស់បំផុតលំដាប់អន្តរជាតិ នឹងដាក់ដំណើរការអាជីវកម្មនៅឆ្នាំ ២០១៨នេះ៕

Loading...