Post News Media អចលន​ទ្រព្យ ពានរង្វាន់អចល...

ពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨ របស់ PropertyGuru បង្ហាញបញ្ជីឈ្មោះជម្រើសដំបូង

គណ:កម្មការ​វាយតម្លៃ​ឯករាជ្យ​នៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru បាន​និយាយ ដោយ​បង្ហាញ​អំពី​ឈ្មោះ​អ្នក​ជាប់​ក្នុង​បញ្ជី​ជម្រើស​ដំបូង សម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru តំណាង​ដោយ ក្រុមហ៊ុន KHI ។

ពាន​រង្វាន់មានទាំងអស់​ជាង ២០ ប្រភេទ មាន​លក្ខណ:​ពិសេស​ផ្សេងៗគ្នា ​រួមមាន​បញ្ជី​បេក្ខជន​ឆ្នើម​ផងដែរ។

បុរី ប៉េង ហួត គ្រុប ជាអ្នកដែលបាន​ឈ្នះ​ពីរ​លើក​រួច​មក​ហើយនូវ​ ពាន​រង្វាន់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត ហើយ​ឆ្នាំនេះ​ ទទួលបាន ១៦កន្លែង​នៅ​ក្នុង​បញ្ជី​ជម្រើស​ដំបូង ដែលមាន​ចំនួន​ច្រើន​ជាង​អ្នក​អភិវឌ្ឍន៍​ផ្សេង​ទៀត។

អ្នក​អភិវឌ្ឍន៍ Greater Euro Ville ក្នុង​គម្រោង​ប្រើប្រាស់​ចម្រុះ​​ទទួល​បាន ៥ ​រង្វាន់​សម្រាប់​ការ​អភិវឌ្ឍន៍ និង ១០រង្វាន់​ក្នុង​ប្រភេទ​ឌីស្សាញ បូក​នឹង​ការ​ស្ងើចសរសើរ​ពិសេស​សម្រាប់​គំនិត​ផ្ដួចផ្ដើម​អំពី​ទំនួលខុសត្រូវ​សង្គម។

លំដាប់​ទីពីរ​គឺ​ក្រុមហ៊ុន LIXIN Construction ដែល​បាន​សាងសង់​អគារ​ប្រើប្រាស់​ចម្រុះឈ្មោះ CEO KT Pacific នៅ​ក្នុង​ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។គម្រោង​ដែលមាន​ការសហការ​គ្នា​រវាង KT Pacific Group និង LIXIN Group មាន​បំណង​ក្លាយ​ជា​អគារ​ស្នាក់នៅ និង​ពាណិជ្ជកម្ម ដ៏ឆ្នើម​មួយ​នៅ​ក្នុងរាជធានី​ភ្នំពេញ។

ជាមួយ​នឹង​ការ​ទទួលបាន​រង្វាន់ចំនួន ៦ ក្រុមហ៊ុន Parkway Investment Co., Ltd. បាន​ជាប់​លំដាប់​ថ្នាក់​លេខបី។ ជាប្រភេទអគារ​ការិយាល័យ​ទំនើបផង និង​ជាខុនដូក្នុង​តម្លៃ​សមរម្យផង គម្រោង Parkway ស្ថិតនៅ​ក្នុង​ខណ្ឌ​ទួលគោក ក្រុមហ៊ុនប្រើ​ស្ថាបត្យកម្ម​កម្ពុជា​រួមផ្សំជាមួយ​ភាព​ទំនើបនៅ​ក្នុងការ​អភិវឌ្ឍន៍។

ក្រុមហ៊ុន​អភិវឌ្ឍន៍ការ​ប្រើប្រាស់​ចម្រុះ​មួយ​ទៀត​ដែល​ជាប់​ក្នុង​បញ្ជី​គឺ  KHCN Investment and Development Co., Ltd., ដែលមាន​រង្វាន់​​បី  The Seagate Suite នៅ​ក្រុង​ព្រះសីហនុ នៅ​ក្រោយ​មជ្ឈមណ្ឌល​ភ្នំពេញ​ដែល​ទទួល​រង្វាន់​ជាច្រើន​កាល​ពី​ឆ្នាំ​មុន ទទួលបាន​រង្វាន់​បួន​នៅ​ឆ្នាំ ២០១៨ ។

វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​​កំពុង​មានភាពសកម្ម​យ៉ាង​ខ្លាំង ដោយ​ឃើញថា​ មានការកើនឡើង ២២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ  ក្នុង​ការវិនិយោគ​លើ​វិស័យសំណង់​កាល​ពី​ឆ្នាំមុនៗ ធ្វើ​ឲ្យ​តម្លៃដី​កើនឡើង ហើយ​ប្រែក្លាយ​ភ្នំពេញ​ពី​រាជធានី​អគារ​ទាប ទៅ​ជា​មជ្ឈមណ្ឌល​អគារ​ខ្ពស់។

«ឧស្សាហកម្ម​អចលនទ្រព្យ ​ពិតជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ នៅ​ដំណាច់​ឆ្នាំ ២០១៧ ប្រទេស​ចិន​បាន​ក្លាយ​ជា​អ្នក​វិនិយោគ​ធំជាងគេ​បង្អស់ បន្ទាប់​មក​គឺ​កូរ៉េ ជប៉ុន សិង្ហបុរី ថៃ ម៉ាឡេស៊ី តៃវ៉ាន់ និង​ប្រទេស​អឺរ៉ុបផ្សេង​ទៀត»។ នេះបើតាម​មតិ​របស់​លោក​ សន ស៊ាប ស្ថាបនិក និង​នាយកក្រុមហ៊ុន Key Real Estate Co., Ltd. ដែលជា​សមាជិក​ម្នាក់​របស់​គណ:កម្មការ​វាយ​តម្លៃ​។

ក្រៅពី​អគារ​ខ្ពស់ៗ អចលនទ្រព្យ​ដីធ្លី កាន់តែ​មាន​ប្រជាប្រិយភាព​ចំពោះ​អ្នក​ទិញ ហើយមាន​ការផ្គត់ផ្គង់​ច្រើន ​និង​តម្រូវការ​ខ្ពស់។

លោក សន ស៊ាប ត្រូវ​បាន​ចូលរួម​​ជា​គណ:កម្មការ​ដោយ៖ Simon Griffiths (នាយកក្រុមហ៊ុន Urban Assets Solutions), David Littlejohn (ប្រធាន​ផ្នែកលក់​និង​ទីផ្សារ​របស់​ Comin Khmere), Michel Cassagnes (នាយក Archetype Cambodia), Sok Siphana (ដៃគូគ្រប់គ្រង SokSiphana&associates); Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសរបស់​ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), Thida Ann (នាយក CBRE Cambodia), និង Grace Rachny Fong (នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia)។

លោក Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រង PropertyGuru Asia Property Awards បានថ្លែងថា៖ «ចៅក្រមប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards បាន​កត់សម្គាល់​យ៉ាងខ្លាំង​ចំពោះ ​កិច្ចខិតខំ​ប្រឹងប្រែង​របស់អ្នក​អភិវឌ្ឍន៍​កម្ពុជា ​ក្នុងការ​កែលម្អ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជាពិសេស​ក្នុង​ផ្នែក​ប្រើប្រាស់​ចម្រុះ ដែល​កាន់តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​វិនិយោគ និង​អ្នកប្រើប្រាស់។ កម្ពុជា​ផ្ដល់​នូវ​សក្តានុពលភាព​ជាច្រើន​ ហើយ​យើង​មាន​មោទនភាព​ចំពោះ​អ្នក​អភិវឌ្ឍន៍​ក្នុង​ស្រុក​ដែល​បាន​សម្រេច​ស្នាដៃ​ពីរឆ្នាំ​កន្លងមក​នេះ ក្នុង​កម្មវិធី​ប្រគល់ពាន​រង្វាន់ ហើយយើង​ទទួល​ស្គាល់នូវ​ការ​រួម​ចំណែក​របស់​ពួកគេ​ក្នុង​វិស័យ​នេះផងដែរ។»

ក្រុមហ៊ុនដែល​ជាប់​ក្នុង​បញ្ជីជម្រើស​ដំបូង ​នឹង​ត្រូវបាន​ប្រកាសឈ្មោះសម្រាប់អ្នកឈ្នះពានរង្វាន់ នៅថ្ងៃ​សុក្រ​ទី ១៦ ខែមីនា ឆ្នាំ ២០១៨ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នឹង​មាន​ភ្ញៀវ​ជាង ៣០០នាក់ ចូលរួមជា​កិត្តិយសរួមមានស្ថាបត្យករវ័យក្មេងដ៏មានឈ្មោះល្បីល្បាញមួយរូបគឺ​ លោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិក នាយកឌីស្សាញ និង​ស្ថាបត្យករ​ចម្បង​របស់​​ក្រុមហ៊ុន  Re-Edge Architecture + Design ។ លោក​ត្រូវ​បាន​ជ្រើសរើស​ដោយ​និពន្ធ​នាយក​ទស្សនាវដ្ដី  PropertyGuru Property Report សម្រាប់​កិច្ចប្រឹងប្រែង​របស់​លោក ​ក្នុងការ​លើក​កម្ពស់​ស្ថានភាពស្ថាបត្យកម្ម​ និង​អ្នក​ឌីស្សាញ​កម្ពុជា​នៅ​លើឆាក​អន្តរជាតិ។

អ្នកដែលឈ្នះនូវ​ប្រភេទពានរង្វាន់ល្អជាងគេបំផុត នឹង​ត្រូវ​បានចូល​រួម​ប្រកួត​ក្នុងកម្មវិធី PropertyGuru Asia Property Awards លើកទី៨ ដែលជាវគ្គផ្តាច់ព្រាត់ ប្រព្រឹត្តទៅជា​លើក​ដំបូងនៅ​ប្រទេស​ថៃ​។ កម្មវិធីនេះជាព្រឹត្តិការណ៍​រួម​គ្នា​ ដែលមាន​រយ:ពេល​ពីរ​ថ្ងៃសម្រាប់ PropertyGuru Asia Real Estate Summit នៅ​សណ្ឋាគារ The Athenee, ទីក្រុង​បាងកង ថ្ងៃទី 8-9 ខែ​វិច្ឆិកា ឆ្នាំ 2018 ។

ខាងក្រោមនេះ​ជាឈ្មោះ​​អ្នក​ជាប់​ក្នុងបញ្ជី​ជម្រើសដំបូង​សម្រាប់កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2018 ៖

ពាន​រង្វាន់​ផ្នែក​អភិវឌ្ឍន៍

 

អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត

អ្នក​ឈ្នះនឹង​ត្រូវ​ប្រកាស​នៅ​ក្នុងពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែ​មីនា ឆ្នាំ  2018

ការ​ទទួលស្គាល់​ផ្នែក​ទំនួលខុសត្រូវ​សង្គម

Borey Peng Huoth Group

Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd.

ការ​ទទួលស្គាល់​ពិសេស​ក្នុងការ​អភិវឌ្ឍន៍ប្រកប​ដោយ​និរន្តរភាព

Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd.

ពាន​រង្វាន់​ផ្នែក​អភិវឌ្ឍន៍ (លំនៅដ្ឋាន)

 

ការ​អភិវឌ្ឍន៍​ខុនដូ​លំដាប់​ខ្ពស់​ល្អ​បំផុត (ភ្នំពេញ)

CEO KT Pacific ដោយ ក្រុមហ៊ុន LIXIN Construction

One Park ដោយ GRED – Graticity Real Estate Development Co., Ltd

ការ​អភិវឌ្ឍន៍​ខុនដូ​តម្លៃសមរម្យ​​​ល្អ​បំផុត (ភ្នំពេញ)

Star Polaris 23 ដោយ Borey Peng Huoth Group

The Parkway ដោយ Parkway Investments Co., Ltd.

ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អបំផុត (ភ្នំពេញ)

ARATA Garden Residences ដោយ Creed Group

Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)

Star Platinum Euro Ville ដោយ Borey Peng Huoth Group

Star Platinum Rosato ដោយ Borey Peng Huoth Group

 

ការ​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អបំផុត (ព្រះសីហនុ)

The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍ (ពាណិជ្ជកម្ម)

 

ការអភិវឌ្ឍន៍​ការិយាល័យ​ល្អ​បំផុត

CEO KT Pacific ដោយ LIXIN Construction

The Parkway ដោយ Parkway Investments Co., Ltd.

ការអភិវឌ្ឍន៍​លក់រាយ​ល្អបំផុត

Eden Garden ដោយ Phnom Penh City Center

Euro Park ដោយ Borey Peng Huoth Group

The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

ការអភិវឌ្ឍន៍​ការប្រើប្រាស់​ចម្រុះ​ល្អ​បំផុត

CEO KT Pacific ដោយ LIXIN Construction

Greater Euro Ville ដោយ Borey Peng Huoth Group

The Parkway ដោយ Parkway Investments Co., Ltd.

The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

សេវាកម្ម​អាផាតឺមែន​ល្អ​បំផុត

CEO KT Pacific ដោយ LIXIN Construction

Mansion51 Hotel & Apartment ដោយ Mansion51 Hotel & Apartment

Tronum ដោយ Tronum Home Co., Ltd.

 

ពាន​រង្វាន់​សម្រាប់​ការ​ឌីស្សាញ

ស្ថាបត្យកម្ម​ឌីស្សាញ​ខុនដូ​ល្អ​បំផុត

CEO KT Pacific ដោយ LIXIN Construction

Star Polaris 23 ដោយ Borey Peng Huoth Group

The Parkway ដោយ Parkway Investments Co., Ltd.

ការ​ឌីស្សាញ​ផ្នែក​ខាងក្នុង​ខុនដូ​ល្អ​បំផុត

CEO KT Pacific ដោយ LIXIN Construction

Star Polaris 23 ដោយ Borey Peng Huoth Group

​ស្ថាបត្យកម្មឌីស្សាញលំនៅដ្ឋាន​ល្អ​បំផុត

ARATA Garden Residences ដោយ Creed Group

Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)

Star Platinum Euro Ville ដោយ Borey Peng Huoth Group

Star Platinum Rosato ដោយ Borey Peng Huoth Group

ការឌីស្សាញ​ផ្នែក​ខាងក្នុង​លំនៅដ្ឋានល្អបំផុត

Star Platinum Euro Ville ដោយ Borey Peng Huoth Group

Star Platinum Rosato ដោយ Borey Peng Huoth Group

​ស្ថាបត្យកម្ម​ឌីស្សាញលក់រាយ​ល្អ​បំផុត

Eden Garden ដោយ Phnom Penh City Center

NORO Mall ដោយ NI Development Co., Ltd.

The Heritage Walk ដោយ Metro Lifestyle Development Co., Ltd.

ការឌីស្សាញ​ផ្នែកខាងក្នុង​លក់រាយ​ល្អបំផុត

NORO Mall ដោយ NI Development Co., Ltd.

ស្ថាបត្យកម្មឌីស្សាញ​​ការិយាល័យ​ល្អ​បំផុត

Chief Tower ដោយ JS Property International Co Ltd.

The Parkway ដោយ Parkway Investments Co., Ltd.

ការឌីស្សាញ​ផ្នែក​ខាងក្នុង​អាផាតឺមែន​​ល្អបំផុត

Mansion51 Hotel & Apartment ដោយ Mansion51 Hotel & Apartment

Tronum ដោយ Tronum Home Co., Ltd.

​ស្ថាបត្យកម្ម​ឌីស្សាញទេសភាព​ផ្ទះ​ល្អ​បំផុត

ARATA Garden Residences ដោយ Creed Group

Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)

Star Platinum Euro Ville ដោយ Borey Peng Huoth Group

Star Platinum Rosato ដោយ Borey Peng Huoth Group

ស្ថាបត្យកម្មឌីស្សាញ​ទេសភាព​លក់រាយ​ល្អបំផុត

Eden Garden ដោយ Phnom Penh City Center

Euro Park ដោយ Borey Peng Huoth Group

NORO Mall ដោយ NI Development Co., Ltd.

ស្ថាបត្យកម្ម​​ឌីស្សាញ​ទេសភាព​ប្រើប្រាស់​ចម្រុះ​ល្អ​បំផុត

CEO KT Pacific ដោយ LIXIN Construction

Greater Euro Ville ដោយ Borey Peng Huoth Group

One Park ដោយ GRED – Graticity Real Estate Development Co., Ltd

The Parkway ដោយ Parkway Investments Co., Ltd.

ពាន​រង្វាន់​ពិសេស

 

ការ​អភិវឌ្ឍន៍​ឌីស្សាញ​សាកល​ល្អ​បំផុត

Eden Garden ដោយ Phnom Penh City Center

ការ​ទទួលស្គាល់​ពិសេស​ពីអង្គការ CARE សម្រាប់​ការ​អនុវត្ត​សំណង់​វិជ្ជមាន

អ្នក​ឈ្នះនឹង​ត្រូវ​ប្រកាស​នៅក្នុង​ពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែ​មីនា ឆ្នាំ  2018

ការ​ទទួលស្គាល់​ពិសេស​សម្រាប់​សំណង់​សាធារណ:

អ្នក​ឈ្នះនឹង​ត្រូវ​ប្រកាស​នៅក្នុង​ពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែ​មីនា ឆ្នាំ  2018

ជម្រើស​នៃការបោះពុម្ពផ្សាយ

 

Cambodia Real Estate Personality of the Year

លោក​ហ៊ុន ចាន់សាន ស្ថាបនិក នាយកឌីស្សាញ និង​ស្ថាបត្យករ​ចម្បង Re-Edge Architecture + Design

Loading...