អចលន​ទ្រព្យ

រោងចក្រកាត់ដេរចំនួន ៣ វិនិយោគជិត ១០លានដុល្លារ នៅខេត្តតាកែវ កំពង់ស្ពឺ ភ្នំពេញ

យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៣ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ១០លានដុល្លារអាមេរិក បង្កើតការងារជាង ៥ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តព្រះវិហារ កំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងរាជធានីភ្នំពេញ​។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង ៣ ដូចខាងក្រោម៖

១) «NEWEST GARMENT (CAMBODIA) CO.,LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២២៥កន្លែង។

២) «HUA CHENG YI WEN GARMENT CO.,LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៣កន្លែង ។

៣) «RUN YI (CAMBODIA) CO.,LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៧៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៥៨កន្លែង៕

 

មតិយោបល់