អចលន​ទ្រព្យ

ស្ពានអាកាសផ្សារដីហុយ បើកដំណើរការចរាចរតែ ១គន្លង ដើម្បីបន្តការសាងសង់

ស្ពានអាកាសទី៥ ស្តុបផ្សារដីហុយ នឹងបើកដំណើរការចរាចរតែ ១គន្លងប៉ុណ្ណោះ ក្នុងចំណោម ២គន្លង ដើម្បីបន្តការសាងសង់។ នេះបើយោងតាមការឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

យ៉ាងណាមិញ រថយន្តក្រុង និងរថយន្តដែលមានកម្ពស់លើស ៣ម៉ែត្រ ត្រូវបានហាមមិនឲ្យឆ្លងកាត់ស្ពាននោះទេ។

ជាមួយគ្នានេះដែរ គម្រោងសាងសង់ស្ពានអាកាសនេះ នឹងស្ថាបនាឱ្យហើយជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែឧសភាខាងមុខ ហើយបើកឱ្យប្រើប្រាស់ទ្វេទិសតែម្តង។

សូមបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសទី៥ ត្រង់ស្តុបផ្សារដីហុយ លើចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងផ្លូវហាណូយនេះ មានប្រវែង ៦០៥ម៉ែត្រ ទទឹង ប្រវែង ១៦.៥០ម៉ែត្រ ត្រូវបានសាងសង់ឡើងកាលពីចុងខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ ដោយក្រុមហ៊ុនចិន៕

មតិយោបល់