អចលន​ទ្រព្យ

ផ្សារទំនើប អ៊ីអនម៉ល២ ចាប់ផ្តើមបើកដំណើរការសាកល្បងហើយ

ផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី បានបើកដំណើរការសាកល្បង ចាប់ពីថ្ងៃនេះតទៅហើយ។

សម្រាប់ថ្ងៃបើកដំបូង ផ្សារទំនើបមួយនេះ ទទួលបានអតិថិជនចូលទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ហើយក្នុងនោះផងដែរក៏មានហាងទំនើបៗជាច្រើនដូចជា ហាងលក់សម្លៀកបំពាក់ទាន់សម័យ ហាងលក់ទំនិញ អាហារដ្ឋាន ក្រុមហ៊ុនអេឡិកត្រូនិច ពិភពបាតសមុទ្រ ។ល។

ការរះឡើងនៃផ្សារទំនើប អ៊ីអនម៉ល ២ បានហុចផលប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យអចលនទ្រព្យ នៅតំបន់នោះ ដែលមានទីតាំងស្ថិតនៅ គម្រោងទីក្រុងពោងពាយ ( Pong Peay City) ខណ្ឌទួលគោក ជាយនៃទីក្រុងភ្នំពេញ។

គួររម្លឹកថា ផ្សារទំនើបអ៊ីអនទី ១ បើកដំណើរការលើផ្ទៃដីជិត ៧ហិកតា កាលពីឆ្នាំ ២០១៤ ខណ:ផ្សារទំនើបអ៊ីអនទី ២ បានសាងសង់លើផ្ទៃដីជាង ១៥ហិកតា៕

មតិយោបល់