អចលន​ទ្រព្យ

ក្រុមហ៊ុនអចលនវត្ថុ IRA ទាក់ទាញគម្រោងវិនិយោគធំៗ ពី សភាវិនិយោគទីក្រុងស៊ិនជិន

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនវត្ថុ អាយរ៉ា (IRA) បានធ្វើការជួបប្រជុំជាមួយ ថ្នាក់ដឹកនាំសភាវិនិយោគចិនប្រចាំទីក្រុងស៊ិនជិន (Shenzhen Chamber of Investment) ស្តីពីគម្រោងវិនិយោគធំៗ នៅកម្ពុជា។

ដោយសារតែមានការទុកចិត្តពីដៃគូវិនិយោគក្នុង និងក្រៅប្រទេស ក្រុមហ៊ុនអចលនវត្ថុ អាយរ៉ា បានក្លាយជា ដៃគូសហការជាមួយ សភាវិនិយោគចិនប្រចាំទីក្រុងស៊ិនជិន ដែលមានសមាជិកជាក្រុមហ៊ុនធំៗជាង ១២០០ក្រុមហ៊ុន និងមានទុនវិនិយោគប្រហែល ១៥០ពាន់លានដុល្លារអាមេរិក។

នៅក្នុងកិច្ចប្រជុំទ្វេភាគីស្តីអំពី កិច្ចសហប្រតិបត្តិការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺផ្តោតទៅលើ ការអភិវឌ្ឍន៌សួនឧស្សាហកម្ម (Industrial Park) តំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) កំពង់ផែស្វយ័ត (Autonomous Port) និងគម្រោងអភិវឌ្ឍន៌ជាច្រើនទៀត។

នាពេលដ៏ខ្លីខាងមុខ ប្រទេសកម្ពុជា នឹងទទួលបាន វិនិយោគិនជាច្រើន មកពីសភាវិនិយោគចិនប្រចាំទីក្រុងស៊ិនជិន ចូលមកវិនិយោគលើតំបន់អាទិភាព គឺខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បន្ទាប់មកលើតំបន់មានសក្តានុពលខ្ពស់ ដូចជា ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ និងក្រុងបាវិតជាដើម។

គួរជម្រាបដែរថា ក្រុមហ៊ុន International Real Estate and Appraisal (IRA) គឺជាក្រុមហ៊ុនអចលនវត្ថុក្នុងស្រុកមួយ ដែលបង្កើតឡើងដោយ ស្ថាបនិកខ្មែរសុទ្ធសាធ មានបទពិសោធន៍ជាង ១០ឆ្នាំ លើវិស័យដីធ្លី វិស័យធនាគារ វិស័យវិស្វកម្មនិងសំណង់ និងផ្នែកគ្រប់គ្រងអាជីវកម្ម៕

 

មតិយោបល់