ព័ត៌មានកីឡា

Griezmann ​គ្មាន​ចំណាប់​អារម្មណ៍​ផ្លាស់​ទៅ​លេង​នៅ Arsenal ​

ខ្សែ​ប្រយុទ្ធ ​Antoine Griezmann ​​បាន​និយាយ​ថា​ខ្លួន​គ្មាន​ចំណាប់​អារម្មណ៍​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Arsenal ​នោះ​ទេ ​បើ​ទោះ​ជា​កីឡាករ​ Laurent Koscielny ​បញ្ចុះបញ្ចូល​យ៉ាងណា​ក៏​ដោយ។

Arsenal ​កំពុង​តែ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត ​បន្ទាប់​ពី​មិន​ទាន់​អាច​បន្ដ​កុងត្រា​ជាមួយ​កីឡាករ​ឆ្នើម​ៗ​មួយ​ចំនួន​បាន​នា​ពេល​បច្ចុប្បន្ន​នេះ។ ក្រុម​របស់​លោក Arsene Wenger ​បាន​មើល​ឃើញ​ខ្សែ​ប្រយុទ្ធ Griezmann ​របស់​ក្រុម​ Atletico Madrid ​ហើយ​ក៏​បាន​ព្យាយាម​ទាក់ទាញ​កីឡាករ​រូប​នេះ​មក​លេង​ឱ្យ​ខ្លាំង​ណាស់​ដែរ។

ត្បិតតែ​យ៉ាង​នេះ​ក្ដី ​កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ ហាក់​មិន​មាន​ចិត្ត​ចង់​ចូល​រួម​ជាមួយ​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ​ទេ ​បើ​ទោះ​ជា​មិត្ត​រួម​សញ្ជាតិ​ Koscielny ​ប្រើ​ពាក្យ​បញ្ចុះបញ្ចូល​យ៉ាងណា​ក៏​ដោយ។ កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ  បាន​ឆ្លើយ​ថា​រូបគេ​សប្បាយ​ចិត្ត​នឹង​នៅ​អេស្ប៉ាញ​បន្ដ ​ដោយ​មិនទាន់​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​ណា​នោះ​ទេ៕

មតិយោបល់