ព័ត៌មានកីឡា

“ខ្ញុំ​នឹង​វ៉ៃ​មុខ​ឯង​ឱ្យ​ខ្ទិច” ​សម្ដី Conor McGregor ​ឌឺ​ដាក់ Floy

សង្គ្រាម​ពាក្យ​សម្ដី​ចាប់​ផ្ដើម​ឡើង​ទៀត​ហើយ ​ដោយ​លើក​នេះ​អ្នក​ប្រដាល់​ក្នុង​ទ្រុង Conor McGregor ​បាន​និយាយ​ដាក់ Floyd Mayweather ​ថា​នឹង​ទៅ​វ៉ៃ​មុខ​ឱ្យ​ខ្ទិច។

ការ​ប្រកួត​រវាង​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង​និង​កីឡាករ​ប្រដាល់​មិន​ដែល​ចាញ់ ​មាន​ឡើង​ជា​យូរ​ណាស់​មក​មក​ហើយ​ដែរ ​ហើយ​អ្នក​ទាំង​ពីរ​នេះ​ចេះ​តែ​ហៅ​គ្នា​មក​ឡើង​ប្រកួត​រហូត។ យ៉ាងណាមិញ ​ការ​ប្រកួត​មួយ​នោះ​ពិត​ជា​ពិបាក​នឹង​កើត​ឡើង​មែនទែន ​ត្បិត​អី Floyd ​បាន​ចូល​និវត្តន៍​បាត់​ទៅ​ហើយ។

យ៉ាងណាមិញ McGregor ​ថ្មី​ៗ​នេះ ​បាន​ដាក់​មួយ​ឃ្លា​ទៀត​ហើយ​នៅ​លើ​បណ្ដាញ​ Instagram ​របស់​ខ្លួន ​ដោយ​សរសេរ​ថា​ “ខ្ញុំ​នឹង​វាយ​កម្ទិច​មុខ​របស់​គាត់”។ ​ឃ្លា​នេះ​អាច​ត្រូវ​បាន​គេ​ដឹង​ថា ​អ្នក​វាយ​ក្នុង​ទ្រុង​ល្បី​ឈ្មោះ​រូប​នេះ ​ចង់​ហៅ Floyd ​ឱ្យ​ឡើង​សង្វៀន​ហើយ​វាយ​ទម្ទិច​មុខ​របស់​គេ​តែ​ម្ដង។

Floyd ​បាន​បញ្ចប់​អាជីព​របស់​ខ្លួន​ដោយ​ពី​មាន​កំណត់​ត្រា​មិន​ចាញ់​៤៩​ប្រកួត ​ខណ:​ដែល​ក្រោយ​ពី​ចូល​និវត្តន៍​នេះ​មាន​កីឡាករ​ជា​ច្រើន​តែងតែ​និយាយ​ចង់​ឡើង​ប្រកួត​ជាមួយ​គេ។ ​តួ​យ៉ាង​ដូចជា Pacman ​របស់​ហ្វីលីន​ចង់​ឡើង​សងសឹក​វិញ ​និង McGregor ​នេះ​ឯង៕

មតិយោបល់