ព័ត៌មានកីឡា

ថៃ ​នឹង​អញ្ចើញ​ក្រុម​ជប៉ុន ​ហុល្លង់​និង​ម៉ិកស៊ីកូ​មក​លេង​ពាន King’s Cup ​២០១៧

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ​នឹង​មាន​ឱកាស​លេង​ត​ទល់​ជាមួយ​ក្រុម​ខ្លាំង​៣​គឺ ​ជប៉ុន ​ហុល្លង់ ​និង​មិសិកូ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ King’s Cup ​នា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

បើ​តាម​សហព័ន្ធ​បាល់ទាត់​ថៃ ​បាន​បង្ហាញ​ពួកគេ​បាន​ដាក់​លិខិត​អញ្ជើញ​រួចរាល់​ហើយ ​ទៅ​ប្រទេស​៣​ខាង​លើ​នេះ ​ដើម្បី​មក​លេង​ពាន​រង្វាន់​មិត្តភាព​មួយ​ឈ្មោះ​ថា King’s Cup របស់​ពួកគេ។ យ៉ាងណាមិញ ​ចំពោះ​ការ​ឆ្លើយ​តប​នោះ នៅ​មិន​ទាន់​មាន​ជា​ផ្លែផ្កា​នៅ​ឡើយ ​តែ​ក្រុម​ថៃ​រំពឹង​យ៉ាង​ខ្ពស់​ការ​អញ្ជើញ​នោះ ត្បិតអី​វា​ជា​ការ​កោះហៅ​លក្ខណ:​ទូត​ផង​ដែរ។

King’s Cup ​ជា​ពាន​រង្វាន់​មួយ ​ដែល​ក្រុម​ជម្រើស​ជាតិ​ថៃ​តែងតែ​អញ្ជើញ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​មក​លេង​ជាមួយ​ពួកគេ ​ខណ:​ដែល​ពាន​នេះ​បង្កើត​បាន​៤៨​ឆ្នាំ​មក​ហើយ៕​

 

មតិយោបល់