ព័ត៌មានកីឡា

អ្នក​គ្រប់​គ្នា ​ហួស​ចិត្ត​រឿង​លីគ​ចិន ​ចង់​បាន​អាជ្ញាកណ្ដាល​ពី​អឺរ៉ុប​ដែរ

មួយ​រយ:​នេះ​លីគ​កំពូល​នៅ​ប្រទេស​ចិន ​កំពុង​តែ​ទិញ​កីឡាករ​ពី​អឺរ៉ុប​មក​ច្រើន​មែនទែន ​ហើយ​ឱ្យ​ប្រាក់​ខែ​ខ្ពស់​កប់​ពពក​តែ​ម្ដង។ យ៉ាងណាមិញ ​ក្របខណ្ឌ​នៅ​ប្រទេស​មួយ​នេះ​ក៏​ចង់​បាន​អាជ្ញាកណ្ដាល​ល្បី​ឈ្មោះ​ម្នាក់​នៅ​លើ​លោក​នេះ​ទៅ​កាត់​សេចក្ដី​ដែរ។

Mark Clattenburg ​ជា​អាជ្ញាកណ្ដាល​ល្បី​ឈ្មោះ​ម្នាក់​នៅ​លើ​លោក​នេះ ​ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ចំពោះ​ការ​កាត់​សេចក្ដី​ក្នុង​ប្រកួត​ធំ​ៗ​នា​ពេល​កន្លង​មក​នេះ។ ដោយសារ​តែ​ដូច្នេះ​ហើយ ​បាន​ជា​ធ្វើ​ឱ្យ​ក្របខណ្ឌ​លីគ​កំពូល​ចិន ​ហាក់​ពេញ​ចិត្ត​ជា​ខ្លាំង ​ហើយ​ក៏​ស្នើ​យក​បុរស​រូប​នេះ​មក​កាត់​សេចក្ដី​នៅ​ប្រទេស​មហា​អំណាច​មួយ​នេះ​ដែរ។

ដោយសារ​តែ​មើល​ឃើញ​ចំពោះ​ការ​ចង់​បាន​របស់​ចិន​យ៉ាង​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​នានា​នាំ​គ្នា​ហួស​ចិត្ត ​ព្រោះ​ដោយសារ​តែ​ចង់​ឱ្យ​វិស័យ​កីឡា​បាល់ទាត់​របស់​ខ្លួន​រីក​ចម្រើន​លឿន ​ចិន​បាន​ប្រមូល​យក​កីឡាករ​ល្អ​ៗ​គ្មាន​សល់ ​សូម្បី​តែ​អាជ្ញាកណ្ដាល​ទៀត​នោះ៕

 

មតិយោបល់