ព័ត៌មានកីឡា

Tevez ​ទៅ​លេង​នៅ​ចិន​នោះ ​១​វិនាទី​រក​បាន​៥​ពាន់​រៀល​លុយ​ខ្មែរ​យើង ​មិន​ធម្មតា​ទេ

ខ្សែ​ប្រយុទ្ធ Carlos Tevez ​បាន​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​ចិន​មែនទែន​ហើយ ​ដោយ​មាន​ប្រាក់​ឈ្នូល​ដល់​ទៅ​ ៦១៥ ០០០​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍ ​ក្នុង​កុងត្រា​រយ:​ពេល​២​ឆ្នាំ​របស់​គេ។

ដោយ​តម្លៃ​ឈ្នួល​នេះ​មាន​ន័យ​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ​ទៅ​លេង​នៅ​ក្លឹប​Shanghai Shenhua ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​បំផុត ​ពោល​គឺ​លើស​កីឡាករ​កំពូល​ៗ​នៅ​អឺរ៉ុប​ដូចជា Lionel Messi ​និង Cristiano Ronaldo ​ជា​ដើម​ទៀត​ផង។ ចំពោះ​ប្រាក់​ប្រចាំ​សប្ដាហ៍​នេះ ​បើ​គិត​ឱ្យ​មែនទែន​ទៅ ​ពិត​ជា​ច្រើន​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​មែនទែន ​ពោល​គឺ​ត្រឹម​តែ​១​វិនាទី រូបគេ​រក​បាន​១​ផោន ឬ​ស្មើ​នឹង​៥​ពាន់​រៀល​លុយ​កម្ពុជា​ទៅ​ហើយ។ ដូច្នេះ ​បើ​គិត​ដល់​១​រដូវ​កាល​ទៅ Tevez ​រក​បាន​ដល់​ទៅ​៣១​លាន​ផោន​ហើយ ​លើស​នរណា​ៗ​ទាំង​អស់។

បើ​គិត​ឱ្យ​អស់​មែនទែន​ទៅ​ប្រាក់​ឈ្នូល​របស់​ Tevez ​ក្នុង​១​ថ្ងៃ​អាច​ទិញ​បាន​ឡាន Porsche ​តម្លៃ​សមរម្យ​មួយ​បាន​ទៅ​ហើយ ខណ:​ត្រឹម​១​សប្ដាហ៍​អាច​ទិញ​ឧទ្ធមាគចក្រ​បាន​១​គ្រឿង ​ហើយ​ប្រាក់​តម្លៃ​ខ្លូន​នេះ​ក៏​អាច​ទិញ​បាន​កោះ​មួយ​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង៕

 

 

មតិយោបល់