ព័ត៌មានកីឡា

Chelsea ​នឹង​លក់ Hazard ​ឱ្យ Real Madrid ​ក្រោម​លក្ខខណ្ឌ​មួយ

ក្លឹប Chelsea ​អាច​នឹង​ដាច់​ចិត្ត​លក់​កីឡាករ​ល្អ​របស់​ខ្លួន Eden Hazard ​ទៅ​ឱ្យ​ក្រុម Real Madrid ​ប្រសិន​ណា​បើ​ពួកគេ​ហាន​ឱ្យ​តម្លៃ​ខ្លួន​ដល់​ទៅ​៨៩​លាន​ផោន។

Real Madrid ​បាន​ដាក់​គោលដៅ​នាំ​យក​កីឡាករ Hazard ​មក​ទឹក​ដី​របស់​ខ្លួន ក្រោយ​ពី​ក្លឹប​មួយ​នេះ​បាន​រួច​ផុត​ពី​ការ​ពិន័យ​របស់ FIFA ​និង​ជា​ឆ្នាំ​ដែល​ពួកគេ​ត្រូវ​ចំណាយ​លុយ​ទិញ​កំពូល​កីឡាករ​ម្នាក់​មក​រួម​ក្រុម​ផង​នោះ។ យ៉ាងណាមិញ ការ​ចង់​បាន​កីឡាករ​របស់​លោក Conte ​ម្នាក់​នេះ ​នៅ​រដូវ​ក្ដៅ​ហាក់​ដូចជា​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ត្បិត​អី​ Chelsea ​មិន​ចង់​លក់​កីឡាករ​របស់​ខ្លួន​ឡើយ។

តែ​ចង់​មិន​ចង់ ​តោ​ខៀវ​នៅ​តែ​មាន​លក្ខខណ្ឌ​មួយ​ឱ្យ​ទៅ Real Madrid ​ដដែល ​ពោល​គឺ​ប្រសិន​បើ​ក្រុម​របស់​លោក Zidane ​របស់​ខ្សែ​បម្រើ​បែលហ្សិក​រូប​នេះ​ទៅ ត្រូវ​តែ​ចំណាយ​ប្រាក់​ដល់​ទៅ​៨៩​លាន​ផោន​ឯ​ណោះ ​ដែល​ជា​តម្លៃ​បំបែក​កំណត់ត្រា​មួយ​របស់​ក្លឹប។ បូក​រួម​ជាមួយ​ទឹក​ប្រាក់​ដ៏​ច្រើន​នេះ​ដែរ Real Madrid ​ក៏​ត្រូវ​តែ​អនុញ្ញាត​ឱ្យ Chelsea ​អាច​ទិញ​យក​កីឡាករ​ណា​ម្នាក់​មក​លេង​នៅ​អង់គ្លេស​វិញ​ដែរ។

Hazard ​នៅ​រដូវ​កាល​នេះ​ហាក់​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​មែនទែន ​ធ្វើ​ឱ្យ​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ ​បូក​រួម​ទាំង​ Real Madrid ​មួយ​ផង​ដែរ៕

មតិយោបល់