ព័ត៌មានកីឡា

ពហុកីឡដ្ឋានមរតកតេជោ រចនាបទខ្មែរ ស្នាដៃកូនខ្មែរដំណាក់កាល់ទី១សាងសង់រួចរាល់

ពហុកីឡដ្ឋានមរតកតេជោ មានសាងសង់រួចរាល់នូវដំណាក់កាលទី១ហើយ ដោយអគារទាំងអស់បង្កប់សុទ្ធតែរចនាបថខ្មែរ និងសាងសង់ដោយកូនខ្មែរទាំងអស់។

ក្នុងគម្រោងនេះ សាលហែលទឹកមានជំហំធំជាងគេ ដោយមានអាងហែលមួយ កម្ដៅសាច់ដុំមួយ និងអាងលោតមួយ។ បន្ទាប់មកពីអគារកីឡាក្នុងសាល ដែលប្រើសម្រាប់កីឡាលេងក្នុងសាលបានដូចជា ប្រដាល់ បាល់ទះ សី ជាដើម។ ចំណែកសមិទ្ធីផលមួយចុងក្រោយគឺ អគារស្នាក់នៅសម្រាប់កីឡាករ ពេលប្រមូលផ្តុំហ្វឹកហាត់ឬប្រកួត។

លាតសន្ធឹងលើដីតំបន់អភិវឌ្ឍព្រែកព្នៅ ការសាងសង់ដំណាក់កាលទី១នេះនឹងធ្វើការសម្ភោធន៍នៅថ្ងៃទី ៤ ខែមេសាខាងមុខ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី និងបន្តចុះបឋមសិលាសាងសង់ទីលានបាល់ទាត់មួយបន្ថែមទៀត ដែលអាចផ្ទុកអ្នកទស្សនាបាន៥៥០០០នាក់។

កូន

មតិយោបល់