ព័ត៌មានកីឡា

អ្នក​គាំទ្រ Arsenal ​វាយ​គ្នា​ឯង ​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ

ក្រុម​អ្នក​គាំទ្រ Arsenal ​បាន​វាយ​គ្នា​ឯង​ក្នុង​ការ​ប្រកួត​ជាមួយ Manchester City ​កាល​ពី​​យប់មិញ​នេះ ដោយសារ​តែ​រឿង Arsene Wenger ​ត្រូវ​ចាកចេញ​ឬ​មិន​ចាកចេញ។

Arsenal ​បាន​ប្រកួត​ស្មើ​ជាមួយ Manchester City ​កាល​ពី​យប់មិញ ​ក្នុង​លទ្ធផល ២-២ ។ ដោយ​លទ្ធផល​នេះ ​ហាក់​កាន់​តែ​ដាក់​សម្ពាធ​ដល់​លោក Wenger ​បន្ថែម​ទៀត​ហើយ ​ស្រប​ពេល​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ចង់​ឃើញ​ក្រុម​មាន​ការ​ផ្លាស់ប្ដូរ។ យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ គេ​បាន​ជួប​ហេតុការណ៍​មិន​ល្អ​មួយ ដោយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ស្រលាញ់​លោក Wenger ​បាន​ប៉ះ​គ្នា​ជាមួយ​អ្នក​គាំទ្រ Arsenal ​ដែល​ចង់​ដេញ​អ្នក​ចាត់ការ​បារាំង​រូប​នេះ​ចោល។

ដោយ​ការ​វាយ​គ្នា​នោះ​ទៀត​សោត ​មិន​បាន​បង្ក​ឱ្យ​មាន​អ្នក​របួស​អ្វី​ខ្លាំង​នោះ​ទេ ​ត្បិត​អី​ក្រុម​ការងារ​ការពារ​សន្តិសុខ​បាន​ចូល​ទៅ​ដល់​កន្លែង​នោះ​ភ្លាម ដើម្បី​បញ្ឈប់​ការ​ប៉ះ​ទង្គិច​គ្នា​នេះ៕

មតិយោបល់