Post News Media ព័ត៌មានកីឡា ឡូយ! ប្រដាល់ប...

ឡូយ! ប្រដាល់បាយ័នសប្តាហ៍នេះមានអន្តរជាតិដល់ទៅ៤គូក្នុងមួយកម្មវិធី

ជាធម្មតាការប្រកួតប្រដាល់អន្តរជាតិនៅកម្ពុជាតែងមានតែ២គូប៉ុណ្ណោះក្នុងមួយកម្មវិធី ឬយូរៗម្តងមាន៣គូរ ប៉ុន្តែសប្តាហ៍នេះបើកឆាកសង្វៀនគូបូតារបស់ទូរទស្សន៍បាយ័នមានគូអន្តរជាតិវិលជុំដណ្តើមខ្សែក្រវ៉ាត់ដល់ទៅ៤គូឯណោះ។

ប្រដាល់គូបូតាដែលប្តូរមកយប់ថ្ងៃសុក្រ វេលាម៉ោង ៧-៩ នៅថ្ងៃទី៧ ខែមេសាខាងមុខជើងខ្លាំង សេង ស្រឿន ប៉ះ PETCHNGARM MOR.PHUWANA ចាន់ ប៊ុនលាភ ស្វាគមន៍ PETCHCHHARTCHAI ខណ: ផាន់ គ្រាន់ ប្រឈមនិង YODKHAOWANG ចំណែក ធន់ ចាន់តាក់ ត្រូវរ់ាប់ដៃជាមួយ DIENYAO SITE KRUMARK។

នេះជាវគ្គវិលជុំសន្សំពិន្ទុ ដើម្បីយកអ្នកខ្ពស់ជាងគេទៅប្រជែងខ្សែក្រវ៉ាត់។ ការប្រកួតនឹងធ្វើឡើងរៀងរាល់សប្តាហ៍នៅសង្វៀនបាយ័នស្ទឹងមានជ័យ ប៉ុន្តែសប្តាហ៍បន្ទាប់ៗមានតែ២គូប៉ុណ្ណោះ។

Loading...