ព័ត៌មានកីឡា

ក្តីសង្ឃឹម Premier League របស់ Spur នៅតែមានបើទោះបីជា Chelsea ឈ្នះ Man City

ក្រុមកំពុងតែប្រទាញប្រទុងដណ្តើមពាន Premier League រដូវកាលថ្មីនេះ Tottenham Hotspur នៅតែមានក្តីសង្ឃឹម ក្នុងការប្រជែងយកពានរង្វាន់ Premier League បន្ទាប់ពីក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Manchester City កាលពីយប់មិញ។

ក្រុមកំពុងតែលេងឡើងជើង Tottenham នៅមិនទាន់អស់ឱកាស ក្នុងការប្រជែងយកពានរង្វាន់លីគកំពូល របស់អង់គ្លេសនៅឡើយទេ បន្ទាប់ពីពួកគេបានយកឈ្នះយ៉ាងអស្ចារ្យលើក្រុមម្ចាស់ផ្ទះ Swansea ក្នុងលទ្ធផល 3-1 កាលពីយប់មិញ។ បើទោះបីជាក្រុមកំពូលតារាង Chelsea បានយកឈ្នះលើក្រុមខ្លាំង Manchester City ក្នុងលទ្ធផល 2-1 ក៍ពិតមែន តែក្រុម Spur ហាក់មិនទាន់មានការព្រួយបារម្ភឡើយ ដោយសារតែការប្រកួត នៅក្នុងលីគ នៅមានច្រើនបន្តទៀត។ ក្រុម Tottenham បានខកខានលើកពានជាច្រើនលើកច្រើនសារមកហើយ ជាពិសេសនៅរដូវកាលមុន Spur ជិតនឹងបានលើកពានទៅហើយ តែត្រូវក្រុមចំនូលថ្មី Leicester City ដណ្តើមយកបាន ក្រោយពីរការលេងបានយ៉ាងល្អរបស់ពួកគេ។

យ៉ាងណាវិញនោះដែរ នៅក្នុងរដូវកាលថ្មីនេះ ក្រុម Spur បានចាប់ផ្តើមបង្កើតនូវប្រវត្តិសាស្ត្រថ្មី សម្រាប់ពួកគេបន្តទៀត នៅក្នុងការប្រជែងយកពានរង្វាន់លីគកំពូលរបស់អង់គ្លេស។ ជាក់ស្តែងណាស់ Spur បានយកឈ្នះផ្ទួនៗ ទៅលើក្រុមជាច្រើន ដូចជាកាលពីចុងសប្តាហ៍មុន បានយកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល 2-0 ហើយបន្តយកឈ្នះក្រុម Swansea ក្រៅដី 3-1 ទៀត។ ដូច្នេះហើយ Spur នឹងបន្តយុទ្ធនាការរបស់ខ្លួន នៅក្នុងចុងសប្តាហ៍នេះ ដោយត្រូវទទួលស្វាគមន៍ក្រុម Watford ដើម្បីបន្តមហិច្ចតាពានរង្វាន់ Premier League របស់ពួកគេ។ 7 ពិន្ទុតាមពីក្រោយក្រុម Chelsea នឹងមិនមានការលំបាក សម្រាប់ Spur ឡើយ ប្រសិនបើក្រុមកំពូល តារាងតោខៀវ Chelsea ភ្លាត់ចាញ់ ឬស្មើ 3 ប្រកួត បន្ទាប់ទៀត។ Spur ត្រូវតែបន្តខិតខំក្នុងការប្រកួតបន្តទៀត ដើម្បីក្តីស្រមៃ Premier League របស់ពួកគេ៕

មតិយោបល់