ព័ត៌មានកីឡា

Barcelona រងបរាជ័យក្រោមស្នាដៃ Malaga

ក្រុមអ្នកមានបុណ្យ Barcelona បានរងនូវការបរាជ័យ ដ៏មិនគួរឲ្យជឿកាលពីយប់មិញ ក្នុងលទ្ធផល 2-0 ក្រោមស្នាដៃក្រុម Malaga លទ្ធផល 1-1 ​​របស់ក្រុមអធិរាជស Real Madrid ជាមួយនឹង Atletico Madrid បានក្លាយជាឱកាសដ៏ល្អ សម្រាប់ក្រុម Barcelona ក្នុងការប្រជែងយកតំណែងកំពូលតារាង Laliga ។​

ក៍ប៉ុន្តែ ក្រុមអ្នកមានបុណ្យ Barcelona​ ហាក់ទទួលនូវការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមរបស់ពួកគេ ប្រកួតចាញ់ក្រុម Malaga កាលពីយប់មិញ។​ មិនត្រឹមតែរងនូវការបរាជ័យប៉ុណ្ណោះទេ Barcelona បានបាត់បង់នូវកីឡាករឆ្នើមមួយរូប គឺ​Neymar ដោយរូបគេត្រូវពិន័យកាតក្រហម នៅនាទីទី ៦៥។ ពីរគ្រាប់ដែលរកបានដោយ​ កីឡាករ Ramirez នៅនាទីទី៣២ និង Jony នៅនាទីទី ៩០ ល្មមអាចបញ្ឈប់ក្តីស្រម៉ៃឡើងកំពូលតារាងរបស់ Barcelona នៅក្នុងសប្តាហ៍នេះ។

ក្រោយពីបញ្ចប់ការប្រកួតសប្តាហ៍នេះ ​Barcelona ឈរលេខរៀងទី ២ មានពិន្ទុ ៦៩ តាមពីក្រោយក្រុមកំពូលតារាង Real Madrid ចំនួនបីពិន្ទុ៕

មតិយោបល់