ព័ត៌មានកីឡា

Ozil អាចមកបីសាចក្រហមឬទេ?

ក្រុមបីសាចក្រហម Manchester United បានផ្តោតការចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធ សញ្ជាតិអាឡឺម៉ង់ Mesut Ozil នៅរដូវក្តៅខាងមុខនេះ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho ក្រុមបីសាចក្រហម​ Manchester United បានសម្លឹងឃើញខ្សែបម្រើ Mesut Ozil របស់ក្រុមកាំភ្លើងធំ Arsenal ដើម្បីមកចូលរួមជាមួយក្លឹបនៅពេលខាងមុខនេះ។ Man Utd ហាក់មិនទាន់បង្ហាញនូវទម្រង់លេងបានល្អប្រសើរនៅឡើយទេ បើទោះបីជាក្រុមជើងខ្លាំងមួយនេះ បានចាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងប្រវត្តិសាស្ត្រក្លឹប ដោយនាំយកខ្សែបម្រើវ័យក្មេង Poul Pogba កាលពីដើមរដូវកាលកន្លមក។

យ៉ាងណាវិញនោះដែរ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះកំពុងតែផ្តោតការចាប់អារម្មណ៍ជាថ្មីម្តងទៀត​ លើអតីតកូនក្រុមរបស់គាត់ Masut Ozil ។ Ozil ធ្លាប់ធ្វើការជាមួយនឹង លោក Jose Mourinho តាំងពីនៅ​ Real Madrid ម្លេះ ដោយហេតុនេះហើយ ទើប Mourinho សង្ឃឹមថា ​​​Ozil នឹងមកចូលរួមជាមួយគាត់ជាបន្តទៀត។

យ៉ាណាមិញ Ozil បានបន្តកុងត្រារបស់រូបគេ​ ជាមួយកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំ ២០១៩ ជាហេតុធ្វើឲ្យពិបាក សម្រាប់បីសាចក្រហម ក្នុងការសម្រេចក្តីស្រម៉ៃនាំយករូបគេមកកាន់ Old Traforn នារដូវក្តៅនេះ។ ម្យ៉ាងវិញទៀត បើ​ Man Utd ពិតជាចង់បាន Ozil មែន​ ពួកគេត្រូវតែហ៊ានចំណាយលុយច្រើនបន្តិច ដើម្បីផ្តាច់កុងត្រានៅ Arsenal ដែលទឹកប្រាក់នៃការនាំយកនោះ មិនទាន់ច្បាស់នៅឡើយទេ៕

មតិយោបល់