ព័ត៌មានកីឡា

អបអរសាទ ភរិយាកីឡាករឈិន ឈឿន កើតបានកូនស្រី

កីឡាករខ្សែបម្រើស្លាប ឈិន ឈឿន​ ដែលកំពុងលេងឲ្យក្លឹបក្រសួងការពារជាតិ កំពុងតែរីករាយយ៉ាងខ្លាំងបន្ទាប់ពីកូនស្រី ដ៏ស្រស់ស្អាតរបស់គាត់បានកើត កាលពីវេលាម៉ោង ៧​និង១៧ នាទីយប់ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ​ ២០១៧ នេះ។

ភាពជោគជ័យលើវិថីបាល់ទាត់ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ឈិន​ ឈឿន ព្រោះថា នៅពេលនេះ កីឡាករកំពុងមានប្រជាប្រិយភាពរូបនេះ បានថែមសមាជិកក្នុងគ្រួសារម្នាក់ទៀតហើយ កាលពីយប់ម្សិលមិញ។ នេះគឺជាក្តីសោមនស្សរីករាយមួយ សម្រាប់ ឈិន ឈឿន រួមជាមួយគ្រួសាររបស់គាត់ ក៏ដូចជាអ្នកគាំទ្រកីឡាករ បាល់ទាត់រូបនេះ ដែលសង្ឃឹមថា វានឹងក្លាយជាកម្លាំងចិត្ត ក្នុងការជំរុញឲ្យរូបគាត់កាន់តែល្បីល្បាញឡើង។

កូនស្រីនេះ​ ត្រូវបានគាត់ដាក់ឈ្មោះឲ្យថា ឈឿន អ៊ីឡា មានទម្ងន់ ២,៧គីឡូក្រាម។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរ និងជូនពរឲ្យសមាជិកថ្មី​ របស់កីឡាករ ឈិន ឈឿន មានសុខភាពល្អ​ និងរីករាយនៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ៕

មតិយោបល់