ព័ត៌មានកីឡា

មូលហេតុដែល Arsenal និង Crystal Palace ត្រូវការឈ្នះនៅយប់នេះ

នៅក្នុងយប់រំលងអាធ្រាត្រ វេលាម៉ោង ២​ និង​ ០០ នាទីនេះ ក្រុមបាល់ទាត់ Crystal Palace និងបើកទ្វារកីឡារដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមកាំភ្លើងធំ​ Arsenal។

ការប្រកួតក្នុងរាត្រីនេះ គឺជាយុទ្ធនាការយ៉ាងសំខាន់ សម្រាប់ក្រុម Crystal Palace និងក្រុម Arsenal ដែលត្រូវការឈ្នះរៀងៗខ្លួន ដើម្បីមហិច្ឆតារបស់ពួកគេ។ Crystal Palace ត្រូវការឈ្នះនៅក្នុងយប់នេះ ព្រោះថាក្រុមរបស់ពួកគេ មានបីពិន្ទុនៅពីលើតំបន់កាត់ចោលប៉ុណ្ណោះ ជាហេតុនាំឲ្យ Crystal Palace ត្រូវការឈ្នះជាចាំបាច់ ដើម្បីបន្តលេងនៅក្របខ័ណ្ឌ Premier League ជាបន្តទៀត។

ចំណែកឯក្រុមកាំភ្លើងធំ Arsenal វិញ ក៏ត្រូវការឈ្នះការប្រកួតនោះដែរ សម្រាប់រាត្រីនេះ។ Arsenal កំពុងមាន ៥៤ ពិន្ទុ ឈរលេខរៀងទី៦ ដោយតាមពីក្រោយក្រុមលេខរៀងទី៥បីសាចក្រហម Manchester United ចំនួនបីប្រកួត តែពួកគេមានមួយប្រកួតយប់នេះ។

កាំភ្លើងធំ ត្រូវការឈ្នះដាច់ខាត ដើម្បីប្រជែងយកតំណែងក្រុមកំពូលតារាងទាំងបួន ប្រសិនបើពួកគេ ចង់លេងនៅ​ Champion League រដូវកាលក្រោយ។ បើទោះបីជា ពេលនេះ Arsenal មានតំណែង UEFA Europa League ក៏ដោយ Arsenal មិនទាន់ស្កប់ស្កល់ឡើយ ព្រោះថា ពួកគេមានមហិច្ឆតាខ្ពស់ជាងនេះទៀត៕

មតិយោបល់