ព័ត៌មានកីឡា

Barcelona សង្ឃឹមឈ្នះយប់នេះ

ការប្រកួត UEFA Champion League វគ្គ ៨ក្រុមចុងក្រោយ បានចាប់ផ្តើមហើយនៅរាត្រីរំលងអាធ្រាត្រយប់នេះ។
Baecelona នឹងបើកកីឡារដ្ឋាន​ Camp Nou ទទួលស្វាគមន៍ ក្រុមសេះបង្កង់ Juventus នាយប់នេះ ក្នុងការប្រកួតនេះដែរ ក្រុមអ្នកមានបុណ្យ​ ហាក់មានទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះ Juventus ព្រោះថា ការប្រកួតនេះ ធ្វើនៅក្នុងទឹកដីរបស់ពួកគេ។

ម្យ៉ាងវិញទៀត ក្រុម Barcelona ធ្លាប់បានយកឈ្នះ Juventus នៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champion League នេះ ក្នុងលទ្ធផល ៣-១ ម្តងរួចមកហើយ។ ដូច្នេះហើយ នៅក្នុងរាត្រីនេះ Barcelona សង្ឃឹមឈ្នះច្រើន ព្រោះថា​ខ្សែប្រយុទ្ធជួរមុខទាំងបីរបស់ពួកគេ MSN មានវត្តមានទាំងអស់៕

មតិយោបល់