ព័ត៌មានកីឡា

Muang Thong ទទួល Ulsan Hyundai ល្ងាចនេះ

ក្រុមជើងខ្លាំងថៃ Muang Thong United នឹងបើកកីឡារដ្ឋានរបស់ពួកគេ នាល្ងាចម៉ោង ៧ និង៣០​នាទី ដើម្បីទទួលស្វាគមន៍ក្រុមមកពីប្រទេសកូរ៉េ Ulsan Hyandai ក្នុងជំនួបសន្សំពិន្ទុ AFC Champion League។

Muang Thong United កំពុងត្រូវការពិន្ទុយ៉ាងសំខាន់ នៅក្នុងការប្រកួតល្ងាចនេះ ព្រោះថា ការទទួលក្រុមជើងខ្លាំង មកពីកូរ៉េមួយនេះ​ មិនងាយស្រួលឡើយ សម្រាប់ពួកគេ។ ឆ្លងកាត់ការប្រកួត៣លើកកន្លងមក Muang Thong ពុំទាន់ទទួលពាក្យថា ចាញ់ម្តងណាឡើយ ដោយពួកគេបានប្រកួតស្មើក្នុងដីរបស់ក្រុម Brisbane Roar FC ក្នុងលទ្ធផល ០-០ បន្តមកយកឈ្នះក្រុមជើងខ្លាំងរបស់ជប៉ុន Kashima Antlers ក្នុងដីខ្លួនឯង ២-១ ហើយមកប្រកួតស្មើ ០-០ នៅក្នុងដីរបស់ក្រុម Ulsan Hyundai។

បើទោះបីជា Muang Thong លេងបានយ៉ាងល្អយ៉ាងនេះក៏ដោយ សម្រាប់ការប្រកួតនេះ ពួកគេ នៅតែត្រូវការពិន្ទុដដែល ព្រោះពួកគេទើបមាន ៥ ពិន្ទុក្នុងដៃប៉ុណ្ណោះ។ ចំណែក Ulsan វិញក៏ត្រូវការឈ្នះដែរ ៣ពិន្ទុក្នុងដៃរបស់ពួកគេ នៅមានឱកាសប្រជែងឡើងទៅវគ្គបន្ត ខណ:ក្រុមកំពូលតារាង Kashima មាន៦ពិន្ទុ Muang Thong មាន៥ពន្ទុ ដែលមិនដាច់ឆ្ងាយឡើយ ដោយពួកគេនៅសល់៣ប្រកួតបន្តទៀត សរុបទាំងការប្រកួតយប់នេះ៕

មតិយោបល់