ព័ត៌មានកីឡា

Dortmund និង Monaco មួយណាល្អជាងនៅយប់នេះ

ការប្រកួតនៅរាត្រីនេះ​ វេលាម៉ោង ១១​និង ៤៥នាទីក្នុងពានរង្វាន់ UEFA Champion League វគ្គ៨ក្រុមចុងក្រោយរវាង Dortmund និងក្រុម Monaco។

Dortmund និង Monaco បានឆ្លងកាត់ការប្រកួតជាច្រើន ទម្រាំបានមកជួបគ្នានារាត្រីនេះ។ Dortmund ហាក់ដូចជាមានភាគរយនៃការឈ្នះច្រើន ដោយសារពួកគេលេងនៅក្នុងដីរបស់ខ្លួន ជាហេតុនាំឲ្យ Dortmund មិនសូវជាព្រួយបារម្ភខ្លាំងនោះទេ។ ផ្ទុយមកវិញ Monaco មានក្តីកង្វល់ច្រើន សម្រាប់ការប្រកួតនេះ ខណ:ក្រុមមួយនេះ កម្រនឹងបានបង្ហាញវត្តមានលើទឹកដីអាឡឺម៉ង់។ បើនិយាយពីក្រុមទាំងពីរវិញ មុននឹងឡើងមកដល់វគ្គនេះ Dortmund បានទម្លាក់ក្រុមមកពីព័រទុយហ្គាល់ឲ្យធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ ស្របពេលក្រុម Monaco បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយ:ការទម្លាក់ក្រុមជើងខ្លាំងអង់គ្លេស Manchester City នៅវគ្គ១៦ក្រុមចុងក្រោយដូចគ្នា។

មកទល់ពេលនេះ Monaco កំពុងឈរលើកំពូលតារាង League 1​ របស់បារាំង ចំណែក Dortmund កំពុងឈរលេខរៀងទី ៤​ នៅ Bundesliga បន្ទាប់ពីប្រកួតចាញ់ក្រុម Bayern Munich យ៉ាងចាស់ដៃ​ កាលពីចុងសប្តាហ៍កន្លងមក។ ចាំមើល Dortmund ឬ Monaco ដែលបង្កើតឱកាសនៅយប់នេះ ខណ:ពេលដែលក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត៕

មតិយោបល់