ព័ត៌មានកីឡា

Baryern Munich អាចសងសឹក Real Madrid ឬទេ?

ក្រុមយក្សមកពីអាឡឺម៉ង់ Bayern Munich កំពុងតែរង់ចាំការប្រកួតយ៉ាងអន្ទះសារ ជាមួយនឹងក្រុមស្តេចស Real Madrid ក្នុងជំនួប UEFA Champion League វគ្គ ៨ក្រុមចុងក្រោយ។

ការប្រកួត រវាងក្រុមយក្សពីរនៅអឺរ៉ុប Bayern Munich និង Real Madrid កំពុងក្លាយជាប្រធានបទមួយយ៉ាងសំខាន់ នាពេលបច្ចុប្បន្ននេះ។ Bayern Munich បានរង់ចាំឱកាសនេះ អស់រយ:ពេលពីរឆ្នាំមកហើយ តាំងពីឆ្នាំ ២០១៤ ដែលក្រុមស្តេចស Real Madrid បានបំបាក់ក្រុម Bayern Munich ក្នុងលទ្ធផលទាំងពីរជើង ៥-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជំនួបដ៏សំខាន់នេះ នឹងក្លាយជាការប្រកួតដ៏តានតឹង ជាមួយនឹងការសងសឹក សម្រាប់ Bayern Munich ដើម្បីយកមុខមាត់របស់ពួកគេមកវិញ។ ក្រុមជើងឯកអាឡឺម៉ង់មួយនេះ បានរៀបចំខ្លួនរួចជាស្រេច សម្រាប់បំបាក់ក្រុម ការពារតំណែងជើងឯក Champion League Real Madrid ដើម្បីបន្តយុទ្ធនាការទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្តទៀត។

យ៉ាងណាវិញនោះដែរ Real Madrid នឹងមិនបណ្តោយឲ្យ Bayern Munich យកឈ្នះស្រួលនោះឡើយ ព្រោះក្រុមយក្សអេស្ប៉ាញមួយនេះ ពោរពេញទៅដោយធនធានកីឡាករឆ្នើមៗ​ រួមជាមួយនឹងទម្រង់លេងយ៉ាងល្អ របស់ពួកគេផងដែរ។ ចាំមើល តើក្រុម Bayern Munich អាចសងសឹកបាន ឬក៍Rea Madrid នៅតែបង្កើតប្រវត្តិសាស្ត្រច្រំដែល លើ Bayern Munich ៕

មតិយោបល់